ព្រះមហាក្សត្រថៃ បានអនុម័តគណៈរដ្ឋមន្ត្រីថ្មីដែលស្នើដោយនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin

ថៃ÷ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានអនុម័តគណៈរដ្ឋមន្ត្រី ដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ គឺលោក Srettha Thavisin។ការប្រកាសនេះត្រូវបានចុះផ្សាយនៅលើគេហទំព័ររដ្ឋាភិបាលថៃ Royal Gazette កាលពីថ្ងៃសៅរ៍។លោក ស្រេត ថា ក៏ត្រូវបានគេបញ្ជាក់ថាជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសដែរ។សភារបស់ប្រទេសថៃកាលពីថ្ងៃអង្គារបានបោះឆ្នោតឱ្យលោក Thavisin ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ ដែលនាំមកនូវការបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេលបីខែ។
លោក ស្រេត ថា អាយុ ៦០ឆ្នាំ គឺជាបេក្ខជនតែមួយគត់ដែលដាក់ចេញដោយគណបក្សភឿថៃ ដែលបានទទួលសំឡេងច្រើនជាងគេទីពីរនៅក្នុងការបោះឆ្នោតខែឧសភា។ការស្ទង់មតិនោះត្រូវបានឈ្នះដោយគណបក្សរីកចម្រើនដ៏មានប្រជាប្រិយមួយ គឺចលនាឆ្ពោះទៅមុខ ដែលបានស្នើឱ្យមានកំណែទម្រង់រ៉ាឌីកាល់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលមួយត្រូវបានរារាំងដោយឥស្សរជននយោបាយរបស់ព្រះរាជាណាចក្រ។
ប្រភពព័ត៌មាន: CNN News
ប្រែសម្រួលដោយ: Yen Sovannara
