រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសប្តូរទីតាំងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅឱ្យបានដឹងថា អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ស្ពឺ នឹងប្តូរទីតាំងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋទៅអគាររដ្ឋបាលថ្មី ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣តទៅ។
