ចោរដាច់យ៉ៃ! ស្ងាត់ៗនាំគ្នាទាំងក្រុមទៅលួចត្បាល់កិនស្រូវ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ កាលពីវេលាទៀបភ្លឺថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០៣និង៣០នាទីឈានចូលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ទៅហេីយនោះនៅចំណុចក្រុមទី០២ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពេីលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិនៅក្នុងរោងម៉ាស៊ីនកិន ស្រូវទុកចោលមួយកន្លែងដែលជារបស់ជនរងគ្រោះឈ្មោះ ហ៊ុន កែវមុនី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សម្ភារ: បាត់បង់រួមមាន៖
-ត្បាល់កិនស្រូវចំនួន០២កំណាត់
-កង់ដែកយោកក្បាលម៉ាស៊ីនកិនស្រូវ ចំនួន០២ណាត់
-បំពង់ដែកបឺតខ្យល់ចំនួន០៤
-កង់ដែកអូសក្បាលម៉ាស៊ីនកិនចំនួន ០១
-កង់ដែកអូសត្បាល់ចំនួន០១
-ជេីងត្បាល់កិនចំនួន០១
នៅពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកសង្កែ ហើយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល ធ្វេីការស្រាវជ្រាវនិងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ចែត ជា នៅចំណុចកេីតហេតុ ខាងលេី និងបានដកហូតសម្ភារះបាត់បង់ខាងលេី និងមធ្យោបាយរទេះដែក ពណ៌ខៀវលាយពណ៌ក្រហម។
តាមការសាកសួរជនសង័្សយបានឆ្លេីយថា ករណីលួចនេះគឺគាត់មានគ្នាមួយ ចំនួនទៀតដែលចូលរួមធ្វេីសកម្មភាព ប៉ុន្តែពេលនេះបានគេចខ្លួន ហេីយសមត្ថកិច្ចបានដឹងសាវតារួចហេីយនិងកំពុងបន្តស្វែងរកបន្តទៀត។
ជនសង័្សយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហេីយរីឯសម្ភារៈបានប្រគល់ជូនម្ចាស់វិញ៕
