អភិបាលខេត្តស្ទឹងត្រែង អនុញ្ញាតឱ្យ អគ្គកុងស៊ុលនៃប្រទេសឡាវ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្ដម កែវ វង្សសៃ អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង ទទួលបានការតែងតាំងថ្មី ជំនួសឯកឧត្ដមអគ្គកុងស៊ុលដែលចប់អាណត្តិការងារ ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម នៅសាលសវនាការសាលាខេត្ត។
ក្នុងការឱកាសនៃការជួបសម្ដែងការគួរសមនោះ ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមអគ្គកុងស៊ុល បានសម្ដែងនូវការស្វាគមន៍ប្រកបដោយមិត្តភាព សាកសួរសុខទុក្ខ ជម្រាបជូនអំពីបេសកកម្មការងារ និងការបង្កើតទំនាក់ទំនង ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងខេត្តស្ទឹងត្រែង និងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ ៕
