**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២២និងបណ្តាឆ្នាំពាក់ព័ន្ធ

បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣ បានរៀបចំពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិឆ្ឆេទឆ្នាំ២០២២និងបណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករងសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ។

ពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាល ស្រុក ក្រុងទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ និងលោកនាយប៉ុស្តិ៍ទាំង៦៧។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ និគោរពអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋបាលខេត្ត កងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនគណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី ២៥ ខែ កក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ បានល្អប្រសើរ ធ្វើដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនោះឡើយ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្ម បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងអំឡុងពេលទាំងមុនការបោះឆ្នោតនិងក្រោយការបោះឆ្នោត ដែលធ្វើឲ្យការងារបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ មានតម្លាភាព គ្មានអំពើហឹង្សា ការគម្រាមកំហែងនិងអំពើចលាចលណាមួយកើតឡើងក្នុងខេត្តនេះ ។

លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ បានបញ្ជាក់ថា ការចុះធ្វើសវនកម្មនេះ ក្នុងគោលបំណង ដើម្បីធ្វើកិច្ចប្រតិបត្តិការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗដំណើរការប្រកបដោយប្រសិទ្ធភាព គណនីយភាពនិងភាពសន្សំសំចៃព្រមទាំងការចូលរួមប់ស្កាត់ខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ ព្រមទាំងជម្រុញការកៀងគរនិងការគ្រប់គ្រងចំណូលចំណាយថវិការដ្ឋ ថវិកាហិរញ្ញប្បទាននិងបំណុលជាពិសេសការប្រើប្រាស់ថវិកាឲ្យចំគោលដៅនិងដោយផ្តោតសំខាន់ពិនិត្យបញ្ជីគ្រប់គ្រងមន្ត្រីនគរបាលជាតិយើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះចាប់ពីស្នងការដ្ឋាន រហូតដល់ អធិការដ្ឋាន នគរបាលក្រុង ស្រុកទាំង០៩និងវរសេនាតូច ការពារព្រំដែនគោកទាំង០៤ មានកម្លាំងជាក់ស្តែងប៉ុន្មានពិតប្រាកដ និងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីក្រសួងងាយស្រួលមានវិធានការបន្ថែមឬបន្ថយ ។

ឧត្តមសេនីយ៍ឯក បន្ថែមថា មួយវិញទៀតការចុះធ្វើសវនកម្មផ្ទៃក្នុងគឺជាការងារស្នូលមួយដែលត្រូវធ្វើជាប្រចាំនិងមានលក្ខណៈជាប្រព័ន្ធដែលសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹងនូវការងារអភិបាលកិច្ចល្អរបស់សនវកម្មនីមួយៗក៏ដូចជាអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យនិងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើការងារគ្រប់គ្រងបុគ្គលិក ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឲ្យបានឆ្លើយតបទៅនឹងការយកចិត្តទុកដាក់និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ។ ទន្ទឹមនោះដែរ ក៏សូមសូមជម្រុញដល់គ្រប់ស្នងការដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់លើកម្រិតការងារក៏ដូចជាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ មានប្រសិទ្ធភាព តម្លាភាពនិងគណនីយភាព៕

អត្ថបទដែលជាប់ទាក់ទង