ជលផល ៤ប្រភេទទៀត របស់កម្ពុជា បានបញ្ចប់នីតិវិធីការ នាំចេញទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី «បញ្ជីឈ្មោះប្រទេសឬតំបន់ និងប្រភេទជលផលដែល អនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន» ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃ ការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ នេះជាក្រុមហ៊ុនដំបូងគេ ដែលបានបញ្ចប់ការចុះឈ្មោះ ដាក់របាយការណ៍ក្នុងការនាំចេញជលផល ទៅកាន់ប្រទេសចិនបន្ទាប់ពីចិន និងកម្ពុជាបានចុះហត្ថលេខារួមគេលើ “ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន” ។
រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់ លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុងដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។
នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនជលផលចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន បានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍ជាមួយរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ជលផលធម្មជាតិក្នុងប្រទេសកម្ពុជាបានបញ្ចប់ការចុះបញ្ជីជីវសាស្ត្រដាក់របាយការណ៍នៅឯរដ្ឋបាលគយប្រទេសចិន នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជលផលនៅប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន។
រហូតមកដល់ពេលនេះ ជលផលទាំងឡាយនៅក្នុងប្រទេសកម្ពុជាត្រូវបានអនុញ្ញាតិឱ្យនាំចេញទៅកាន់ប្រទេសចិន សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយចិន នេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕
