**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

លោកជំទាវ ពុំ ចន្ទីនី ណែនាំដល់និស្សិតជ័យលាភី ត្រូវនាំយកកេរ្តិ៍ឈ្មោះដ៏ល្អរបស់កាកបាទក្រហមកម្ពុជា ទៅផ្សព្វផ្សាយឱ្យពិភពលោកបានដឹង

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆេក ឆ្នាំ២០២៣ ចំនួន១៤នាក់ ចូលជួបសំណេះសំណាលសម្តែងការគួរសម និងទទួលនូវអនុសាសន៍សម្រាប់បន្តការសិក្សានៅសាធារណរដ្ឋឆេក ។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ កោតសរសើរចំពោះក្រុមនិស្សិតទាំងអស់ដែលមានសមត្ថភាពទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសនាឱកាសនេះ។

ជាមួយគ្នានេះ លោកជំទាវ បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាពឱ្យបានល្អ នឹងត្រូវនាំយកនូវកេរ្តិ៍ឈ្មោះដ៏ល្អរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានដឹង បានឃើញ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

បន្ថែមលើនេះ លោកជំទាវ បានផ្តល់បទពិសោធន៍ការងារល្អៗដែលបានអនុវត្តស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ គឺ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងការអភិវឌ្ឍស្ថាប័ន។ លើសពីនេះទៀត កាកបាទក្រហមកម្ពុជា មានលក្ខន្តិកៈ កម្រងច្បាប់ និងព្រះរាជក្រឹត្យទទួលស្គាល់ជាសមាគមជាតិតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ មិនមែនជាអង្គការរដ្ឋាភិបាលឬ អង្គការក្រៅរដ្ឋាភិបាលណាមួយឡើយ។

ទន្ទឹមនឹងនេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ជូនក្រុមនិស្សិតជ័យលាភីទាំងអស់ ឱ្យបានដឹងអំពីប្រវត្តិនៃការបង្កើតកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បទប្បញ្ញត្តិស្តីពីការប្រើប្រាស់បដិរូប ប្រវត្តិនៃការបង្កើតអនុសញ្ញាទីក្រុងហ្សឺណែវទាំង៤ និងការបង្កើតឱ្យមានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥។

លោកជំទាវបានបញ្ជាក់ថា “ដើម្បីបង្កើតសមាគមជាតិក្នុងប្រទេសមួយបានលុះត្រាតែគោរពតាមលក្ខណៈវិនិច្ច័យទាំង១០យ៉ាង និងអនុវត្តការងារមនុស្សធម៌តាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងត្រូវទទួលស្គាល់ដោយរាជរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់មកត្រូវទទួលស្គាល់ដោយ អាយ.ស៊ី.អរ.ស៊ី នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦០ និងចូលជាសមាជិកទី៨៥របស់សហព័ន្ធអន្តរជាតិផងដែរ”។

ជាមួយគ្នានេះ កញ្ញា ឆាយ វួចអុីម តំណាងក្រុមនិស្សិតជ័យលាភី បានសម្តែងនូវក្តីរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលបានគិតគូរដល់និស្សិតគ្រប់រូប ជាពិសេស ជួយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់និន្នាការ និងបានអប់រំយុវជន សិស្ស និស្សិត ឱ្យយល់ដឹងពីបញ្ហាសុខភាព អនាម័យ វិជ្ជាសង្គ្រោះបឋម និងច្បាប់ចរាចរណ៍ជាដើម។

ជាចុងក្រោយ កញ្ញា និងមិត្តនិស្សិតជ័យលាភីទាំងអស់ បានប្តេជ្ញាចិត្ត ខិតខំរៀនសូត្រ ស្រូបយកចំណេះដឹងថ្មីៗ និងបទពិសិធន៍ល្អៗ ដើម្បីយកមកជួយអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន ប្រកបដោយសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង