សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា!

ភ្នំពេញ៖ សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា ថ្ងៃនេះមន្ទីពេទ្យគន្ធបុប្ផាបានប្រកាសថាបានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ បន្ទាប់ពីក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ជាមួយនិងការប្រើប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។ នេះបើយោងតាមហ្វេសប៊ុករបស់ មូលនិធិគន្ធបុប្ផាកម្ពុជា។
មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះមានស្ថានភាពធ្ងន់ធ្ងរបំផុតរហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។
ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងនោះឡើយ។
សូមចូលរួមបរិច្ចាគដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ តំណខាងក្រោមនេះ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
– រៀល: https://link.payway.com.kh/n3100462b
– ដុល្លារ: https://link.payway.com.kh/KS100484b ៕
