កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមញៀនល្បែងចំនួន ០៤នាក់ នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង ក្រោមការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទី បានឃាត់ខ្លួនក្រុមញៀនល្បែង ៤នាក់ លេងអាប៉ោង នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។
ដកហូតបានវត្ថុតាង៖ មេអាប៉ោងចំនួន ០២គ្រាប់, តេឡេអាប៉ោងចំនួន ០១គ្រាប់, ក្រដាសប៉ាយអាប៉ោងចំនួន០១, ប្រាក់រៀលចំនួន ១,០៧៨,៥០០រៀល និងម៉ូតូចំនួន ០៥គ្រឿង ៕
