**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ៖ ក្នុងនាមជាកងកម្លាំងយើងដាច់ខាតត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ៖ ក្នុងនាមជាកងកម្លាំងយើងដាច់ខាតត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់

បន្ទាយមានជ័យ៖ ក្នុងនាមជាកងកម្លាំងយើងដាច់ត្រូវតែការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋបោះឆ្នោត និងមិនឲ្យជនណាមួយមកបំផ្លាញសន្តិភាព យើងត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនរាជរដ្ឋាភិបាល ជូនប្រជាពលជន ការពារសុខសន្តិភាពនិងការពារបូរណភាពដែនដីឲ្យបានគង់វង្ស។

នេះគឺជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីសណេះសំណាល សួរសុខទុក្ខនិងចែកមុងជ្រលក់ថ្នាំប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ ។

ពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យសុខាភិបាល លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ រួមទាំងកងកម្លាំងនគរបាលជាច្រើននាក់។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ទី៤និងទី៥និងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងការថែបំប៉នសុខភារបស់កម្លាំង ម្យ៉ាងទៀតនៅរដូវវស្សានេះគឺជារដូវភ្លៀងធ្លាក់ជោគជាំ
ងាយនឹងកើតមានមូសដីគូល ដែលជាភ្នាក់ងារចម្លងជម្ងឺគ្រុនចញ់នៅពេលដែលវាខាំ ដូច្នេះដើម្បីធានាឲ្យបានសុខមាលភាពល្អ លោកបាននាំយកមុងជ្រលក់ថ្នាំសរុប ៥.១០០មុង(ប្រាំពាន់មួយរយមុង)មកចែកជូន ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក ក្រុងទាំង០៩និងវរសេនាតូចការពារព្រំដែនគោកទាំង០៤ និងកម្លាំងនគរបាលការិយាល័យ ចំណុះស្នងការដ្ឋាន ផងដែរ។ចំពោះការចុះចែកមុងនេះ សូមឲ្យលោកអធិការ លោកមេបញ្ជាការត្រូវ ចុះតាមប៉ុស្តិ៍ ចែកជូនដល់ដៃកងកម្លាំងឲ្យបានគ្រប់ៗគ្នា ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានក៏បានថ្លែងអំណរគុណដល់កងកម្លាំងនរបាលទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចខរបស់ខ្លួនបានល្អប្រសើរ ពិសេសថ្មីៗកន្លងទៅនេះ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អក្នុងដំណើរការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រអាណត្តិកទី៧កន្លងទៅនេះ ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់។

ផ្សារភ្ជាប់នឹងកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក ក្រុង នៅជាប់ព្រំដែន ត្រូវសហការគ្នាឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធមានយធា អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកឲ្យបានជិតស្និតដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស ។មួយវិញទៀត សូមឲ្យលោកមេបញ្ជាការត្រូវយកកចិត្តទុកដាក់ចំពោះកងកម្លាំងរបស់យើង និង ត្រួតពិនិត្យគ្រប់គ្រងគ្រាប់យុទ្ធភ័ណ ដុះខាតសម្អាតអាវុធ លេណដ្ឋាន សម្រាប់ត្រៀមប្រយុទ្ធឲ្យបានល្អ ព្រមទាំងឲ្យមានជម្រកស្នាក់នៅឲ្យបានសមរម្យ ។មួយវិញទៀតកងកម្លាំងគឺត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦៕

 

អត្ថបទដែលជាប់ទាក់ទង