ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ)

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២និង២៥នាទី ត្រង់ចំណុច បុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ)។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ មាន៖
១-ឈ្មោះ សាន មីនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ អ៊ិន ចាន់ដារ៉ា ហៅ ធូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ តេង កន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ហេង ម៉េងលាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ដែកចុងស្រួចសម្រាប់ឆ្កឹះមេសោចំនួន០២, ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ខៀវចំនួន០១គ្រឿង (របស់ឈ្មោះ អ៊ិន ចាន់ដារ៉ា ហៅ ធូ) កាបូបស្ពាយ ពណ៌សូកូឡាចំនួន០១, ដង្កាប់ចំនួន០១, កូនកន្ត្រៃចំនួន០១, ទួណឺវីសចំនួន០១, ម៉ូតូកង់បីឥណ្ឌា ពណ៌លឿងពាក់ផ្លាក លេខកំពង់ចាម 1V-9098 មានលេខម៉ាស៊ីន AN101177 ចំនួន០១គ្រឿង (របស់ឈ្មោះ ហេង ម៉េងលាង) ទូរស័ព្ទដៃម៉ាក Huawei ពណ៌ខ្មៅចំនួន០១គ្រឿង (របស់ឈ្មោះ សាន មីនា) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕
