សម្ដេចតេជោ ហ៊ុន សែន សុំការគោរពស្រឡាញ់ ពីពលរដ្ឋទូទាំងប្រទេស ចំពោះនាយករដ្ឋមន្ត្រីថ្មី គឺបណ្ឌិត ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធលទ្ធផលបឋម នៃការបោះឆ្នោតនីតិកាលទី៧ និងការងាររៀបចំរាជរដ្ឋាភិបាលថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំការគោរព ស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនតទៅមុខទៀត ។
