**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន**មេដឹកនាំបណ្តាប្រទេសអឺរ៉ុប បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំ នៅមុនកិច្ចប្រជុំកំពូលបក្សសម្ព័ន្ធយោធាណាតូ**តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ខណៈកប៉ាល់ដឹកប្រេងដែលជាប់គាំង បានចាកចេញពីច្រកសមុទ្រ Hormuz**ពង្រឹងមិត្តភាពកម្ពុជា-ចិន តាមរយៈការច្នៃប្រឌិតវីដេអូខ្លី និងការសន្ទនារវាងអរិយធម៌**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ឯកឧត្តម​ ហឿ​ សុីយ៉ែម​ និង​ឯកឧត្តម​ វ៉ា​ ថន​ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ហឿ​ ស៉ីយ៉ែម​ ប្រធានក្រុមប្រឹក្សាខេត្ត​ក្រចេះ និង​ឯកឧត្តម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត​។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ហឿ​ សុីយ៉ែម​ ប្រធានក្រុមប្រឹក្សាខេត្ត បាន​មានប្រសាសន៍​ កោតសរសេីរ​ និងថ្លែងអំណរគុណចំពោះ​ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត​ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ជាពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់​ ទាំងក្នុងអំឡុងរយៈពេលនៃឃោសនា រកសំឡេងឆ្នោត និងជាពិសេសក្នុងថ្ងៃបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧​ ដែលប្រព្រឹត្តទៅបានយ៉ាងរលូន​ គួរអោយគត់សម្គាល់​ និងជាទីមោទនៈ។

ឯកឧត្តម​ ហឿ​ សុីយ៉ែម បានបន្ដថា​ មកទល់ថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៣នេះ​ ខេត្តក្រចេះ​ មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ​ មានន័យថាគ្រប់គណបក្សនបាយ​ ក៏ដូចជាអ្នកអង្កេតការជាតិ​ និងអន្តរជាតិ​ ទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា​ ហេីយនៅតែ៣៤ថ្ងៃទៀត តែប៉ុណ្ណោះ​ លទ្ធបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដផ្លូវ​ការ និងប្រកាសជាសាធារណៈ​ ខណៈនេះលទ្ធផលបឋម​ បានចេញប្រកាស់ថាមានគណៈបក្សនយោបាយចំនួន០២ ទទួលបានសម្លេងច្រេីន​ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣/៣ អាសន: ដោយគណបក្សប្រជាជនកម្ពុជា ឈរលើចំណាត់ថ្នាក់លេខ០១ឈ្នះដាច់ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលើចំណាត់ថ្នាក់លេខ០២។

នៅក្នុងឱកាសនោះក៏មានពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះថ្មី គឺឯកឧត្តម ឡឹង សុខជា ជំនួសឯកឧត្តម ឈា ផល្លី ដែលបានដាក់ពាក្យលាឈប់ពីតំណែងការងារជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ៕

អត្ថបទដែលជាប់ទាក់ទង