**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស

ឯកឧត្ដម ស សុខា៖ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនជឿតាមការញុះញង់


ភ្នំពេញ៖ ឯកឧត្ដម ស សុខា បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានឡើកឡើងថា ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនជឿតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឯកឧត្ដម ស សុខា បានឱ្យដឹងយ៉ាងដូច្នេះថា “ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ដែលបានអញ្ជើញទៅបោះឆ្នោតជាង៦២ម៉ឺននាក់ ស្មើនឹងជាង៨៤% និងជាពិសេស បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។

ជារួម ខ្ញុំសូមសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជាង៨លាននាក់ ស្មើនឹងជាង៨៤% និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។

លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមានភាពចាស់ទំខាងនយោបាយ ពោលគឺ បានគោរពយ៉ាងគត់មុតនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។

លើសពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់របស់អ្នកនយោបាយមួយអន្លើ ដែលអន្ទងខុសច្បាប់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិតបំផ្លាញការបោះឆ្នោតនៅកម្ពុជា។

លទ្ធផលនេះ ក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួមរបស់ប្រជាពលរដ្ឋក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូច្នេះ យើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋនិងរាស្ត្រ ទាំងបក្សនិងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ដើរឱ្យទាន់ពិភពលោកនាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារសំបូរសប្បាយរុងរឿងព្រមៗគ្នា”៕

អត្ថបទដែលជាប់ទាក់ទង