សហភាពអង្គការសង្គមសុីវិល ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សហភាពអង្គការសង្គមសុីវិល បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សហភាពអង្គការសង្គមសុីវិល ក៏សូមគាំទ្រប្រសាសន៍សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងស្រុងទាក់ទងនឹងក្រុមជ្រុលនិយមដែលដឹកនាំដោយលោក សម រង្សុី ព្យាយាមបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងការបេាះឆ្នោតនៅកម្ពុជា។
សហភាពអង្គការសង្គមសុីវិល សូមអំពាវនាវដល់អ្នកប្រពឹត្តិខុស ឬចាញ់កលលោក សម រង្សុីសូមចេញមុខសារភាពកំហុសដើម្បីកែកំហុស និងទទួលការលើកលែងទោស៕
