គ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែតែងតែដណ្តើមជីវិតពីមច្ចុរាជដើម្បីសង្គ្រោះជីវិតអ្នកជំងឺជានិច្ច

ភ្នំពេញ៖ គ្រូពេទ្យមិនមែនជាទេវតា ប៉ុន្តែតែងតែដណ្តើមជីវិតពីមច្ចុរាជដើម្បីសង្គ្រោះជីវិតអ្នកជំងឺជានិច្ច ក្នុងរូបភាពនេះប្រៀបបាននឹងសកម្មភាពប្រចាំថ្ងៃរបស់ក្រុមគ្រូពេទ្យទាំងអស់របស់មន្ទីរពេទ្យគន្ធបុប្ផាដែលតែងតែសង្រ្គោះជីវិតទារក និងកុមារដោយមិនគិតថ្លៃ ប្រកបដោយគុណភាព មិនរើសអើង។
ការចូលរួមបរិច្ចាគរបស់លោកអ្នក ពិតជាសំខាន់ណាស់ក្នុងការគាំទ្រដល់សកម្មភាពរបស់ក្រុមគ្រូពេទ្យគន្ធបុប្ផាដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា៕
