**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រដ្ឋបាលសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម នឹងទទួលបានសមទ្ធផលផ្លូវបេតុងថ្មីនាពេលឆាប់ៗខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលក្រុងកោះរ៉ុងបានសហការរៀបចំកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម ឆ្នាំ២០២៣។ ក្នុងនោះសង្កាត់កោះរ៉ុង៖ ផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង១៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូមូលទោល អង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង។

សង្កាត់កោះរ៉ុងសន្លឹម៖ ផ្លូវបេតុងអាម៉េ ១ខ្សែ ប្រវែង១៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងលូមូលទោល អង្កត់ផ្ចិត១ម៉ែត្រ ប្រវែង៧ម៉ែត្រ ចំនួន១កន្លែង។

ក្នុងកិច្ចដំណើរការដេញថ្លៃនាព្រឹកនេះមានការចូលរួមសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ អភិបាលក្រុងកោះរ៉ុង គណៈកម្មការលទ្ធកម្ម និងមន្ត្រីគាំទ្របច្ចេកទេសខេត្ត ព្រមទាំងមានការចូលរួមពីបណ្តាក្រុមហ៊ុនដេញថ្លៃជាច្រើន។

ជាកិច្ចចាប់ផ្តើម លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានខិតខំប្រឹងប្រែងបន្ថែមទៀតពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ គឺលោក គួច ចំរើន ជាក់ស្តែងតាមបណ្តាលឃុំ/សង្កាត់នៅក្នុងខេត្តព្រះសីហនុ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងឃុំ/សង្កាត់ ជាបន្តបន្ទាប់ ហើយក៏បានសម្រេចលទ្ធផលល្អជាហូរហែផងដែរ។

កិច្ចប្រជុំបើកសំណើដេញថ្លៃ បានដំណើរការដោយរលូន ស្របតាមនីតិវិធី និងកម្មពិធីដែលបានគ្រោងទុក ប្រកបដោយតម្លាភាព។ បន្ទាប់ពីប្រធានគណៈកម្មការលទ្ធកម្មបានប្រជុំសម្រេច និងប្រកាសលទ្ធផលនៃការដេញថ្លៃរួចមក ប្រធានក្រុមហ៊ុន ដែលបានដេញថ្លៃឈ្នះ បានឡើងមានមតិប្ដេជ្ញាចិត្ត ក្នុងការអនុវត្តការសាងសង់ ឲ្យមានគុណភាពល្អ ត្រឹមត្រូវទៅតាមប្លង់បច្ចេកទេស។

លោកនាយកទីចាត់ការបានមានមតិផ្ដាំផ្ញើ ដល់ក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះក្នុងការអនុវត្តគម្រោងមូលនិធិសង្កាត់ទាំងពីរ ត្រូវយកចិត្តទុកដាក់សហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង