**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

នាយករដ្ឋមន្ត្រី អាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា បើក្រុមប្រឆាំងក្រៅស្រុកនៅតែព្រហើន

ភ្នំពេញ៖ ថ្លែងចេញពីខេត្តពោធិ៍សាត់ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុ បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ដែលមានចំនួនអ្នកតាមដាន ១៤លាននាក់ ហើយថាបើកពួកគេតែព្រហើន សម្តេចអាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា “យប់មិញនេះ ខ្ញុំសម្រេចលុបចោល Facebook ដែលមានមនុស្ស១៤លាននាក់ ហើយពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយ ក៏ប៉ុន្តែអ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ តែមិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកទេ តែលោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ ហ៊ុន សែន ឱ្យសោះ ហ៊ុន សែន បំផ្លាញចោល ១៤លាននាក់ ប៉ុន្តែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ អាចបានគ្រប់ពេលទាំងប្រព័ន្ធ Telegram ហើយឥឡូវមាន TikTok ទៀត”។

សម្តេចបន្តថា គ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបំផ្លាញចោល Facebook ប៉ុន្តែខ្ញុំនឹងផ្តាច់ជើងលោកឯង ប្រសិនបើព្រហើន ខ្ញុំនឹងឱ្យបិទ Facebook មិនឱ្យប្រើប្រាស់ក្នុងមួយរយៈខ្លី ឬមួយស្ថាពរ លោកឯកគិតយ៉ាងម៉េច តែខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្តែអ្នកឯងកុំភ័ន្តច្រឡំជាមួយយុទ្ធសាស្ត្រ ហ៊ុន សែន ឱ្យសោះគ្រាន់តែប្រដៅអ្នកឯង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅ Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានទៅហ្វេសប៊ុកថា ជាន់កសម្តេចប្រយ័ត្នលៀនអណ្តាតខ្លួនឯងហើយ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេស មកនិយាយហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើលើសម្តេច៕

អត្ថបទដែលជាប់ទាក់ទង