គ្រឿងញៀនបំផ្លាញអ្នក! បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៩ មិថុនា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់
ភ្នំពេញ៖ ជនសង្ស័យចំនួន ៤០នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យចំនួន ៤០នាក់ រួមមាន៖ +ជួញដូរ ៧ករណី ឃាត់ ៩នាក់ (ស្រី ១នាក់)។+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ១៧នាក់ (ស្រី ០នាក់)។+ប្រើប្រាស់ ៨ករណី ឃាត់ ១៤នាក់ (ស្រី ១នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែមិថុនា រួមមាន៖ -មេតំហ្វេតាមីន (Ice) = ២១៥,៣៨ក្រាម និង៥កញ្ចប់តូច។-មេតំហ្វេតាមីន (Wy) = ០,៣២ក្រាម។-កេតាមីន (Ke) = ៣,៥៩ក្រាម៕
