**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា»


ភ្នំពេញ៖ សាលាបឋមសិក្សា និងវិទ្យាល័យចំនួន៦ ទទួលបានជ័យលាភីសាលាមេត្រីបរិស្ថាន និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា» បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន បានរម្លឹកឱ្យដឹងថា នៅឆ្នាំ២០១៦ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតសៀវភៅ «គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាន» ដែលជាឧបទេសអប់រំដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស គ្រូបង្រៀនយកទៅអនុវត្តសំដៅបង្កើនសមត្ថភាពចំណេះដឹង និងជំនាញ អំពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះជាដើម។ ដោយឡែក ការបង្កើតសៀវភៅបរិស្ថាន តួយ៉ាងដូចជា សៀវភៅ «សត្វស្លាបកម្ពុជា» ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាសើជាផ្លូវការនាពេលនេះ ក៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ព្រោះសៀវភៅនេះ នឹងជួយបង្កើនការស្រឡាញ់បរិស្ថានធម្មជាតិ ក្នុងចំណោមស្រទាប់ប្រជាជនកម្ពុជា។ កាលណាមនុស្សមានក្តីស្រឡាញ់ចំពោះបរិស្ថាន ឬធនធានធម្មជាតិ ប្រាកដណាស់ពួកគាត់នឹងចូលរួមថែរក្សាធនធានធម្មជាតិជាក់ជាពុំខាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្ស ដែលបានចូលរួមជាមួយក្រសួងបរិស្ថានយ៉ាងសកម្មចំពោះកិច្ចការងារបរិស្ថាន។ ឯកឧត្តមចាត់ទុកថា នេះជាការចូលរួមយ៉ាងមានសារៈសំខាន់និងជាយុទ្ធសាស្ត្រក្នុងការកសាងភាពរីកចម្រើនរបស់កម្ពុជា ដែលជាការរៀបចំជាមួយជំហានពិតប្រាដកហើយច្បាស់លាស់។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ទៀតថា សាលារៀន គឺជាកន្លែងបណ្តុះមនសិការស្រឡាញ់បរិស្ថាន ក៏ដូចជាកន្លែងដែលធ្វើឱ្យសន្តិភាពនៅជាមួយប្រជាជនជាដរាប។ ឯកឧត្តមរដ្ឋមន្ត្រីចង់ឱ្យសិស្សានុសិស្សដែលចេញពីសាលាក្លាយទៅជាប្រជាជនសកល ដែលមានមនសិការ ទំនៀមទម្លាប់ ប្រពៃណីជាខ្មែរ និងជាប្រជានដែលស្រឡាញ់សន្តិភាព ហើយបន្តមរតកនៃសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីរកបានមក និងបន្សល់ទុកឱ្យ។

គួរបញ្ជាក់ឱ្យដឹងថា សាលាបឋមសិក្សា និងវិទ្យាល័យដែលទទួលបានពានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថាននាពេលនេះរួមមាន៖ សម្រាប់កម្រិតបឋមសិក្សា៖ ទី១)សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភី ពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២)សាលាបឋមសិក្សាត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកាឧបត្ថមចំនួន៣លានរៀល និងទី៣)សាលាបឋមសិក្សាបារ៉ែនលើ ខេត្តកណ្តាល ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល។ ចំណែកសម្រាប់កម្រិតមធ្យមសិក្សា៖ ទី១)វិទ្យាល័យសម្តេច ជា ស៊ីម អង្គរជ័យ ខេត្តកំពត ទទួលបានជ័យលាភីពានរង្វាន់មាស បណ្ណជ័យលាភី និងថវិកាឧបត្ថមចំនួន៤លានរៀល ទី២) វិទ្យាល័យ ហ៊ុន សែន ទួលសុភី ខេត្តត្បូងឃ្មុំ ទទួលបានបណ្ណជ័យលាភីប្រាក់ និងថវិកា៣លានរៀល និងទី៣.)អនុវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ ទទួលបានបណ្ណជ័យលាភីសំរឹទ្ធិ និងថវិកាចំនួន២លានរៀល។

ដោយឡែក សៀវភៅស្តីពី «សត្វស្លាបកម្ពុជា» ជាស្នាដៃរបស់អ្នកនិពន្ធខ្មែរបោះពុម្ពលើកទី៣ ពិពណ៌នាពីប្រភេទសត្វស្លាបចំនួន៤៥០ប្រភេទ នៃចំនួនសត្វស្លាបសរុបចំនួន៦៤១ប្រភេទ។ ប្រភេទសត្វស្លាបទាំងនេះត្រូវបានកំណត់ និងបែងចែកស្ថានភាពអភិរក្សតាមចំណាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ជាប្រភេទជិតផុតពូជបំផុត ប្រភេទជិតផុតពូជ ប្រភេទកំពុងទទួលរងការគំរាមកំហែង ប្រភេទជិតទទួលការគំរាមកំហែង និងប្រភេទរងគ្រោះតិចតួច។ ស្នាដៃសៀវភៅនេះ បានចងក្រងឡើងតាមរយៈការធ្វើបច្ចុប្បន្នភាពទិន្នន័យមានស្រាប់ ការប្រមូលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងរូបសាស្ត្រ ជីវសាស្ត្រ ទីជម្រក របាយ និងរដូវកាលបន្តពូជរបស់ប្រភេទសត្វស្លាបនីមួយៗនៅតាមទីវាល ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ ការស្វែងយល់ និងការសិក្សាស្រាវជ្រាវក៏ដូចជាការបំពេញបន្ថែម និងបង្កើនពុទ្ធិថ្មីៗដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅស្តីពីប្រភេទសត្វស្លាបនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង