ប្រុងប្រយ័ត្នគ្រប់ពេលបើកបរ! ស្លាប់៥នាក់ និងរងរបួស៤នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ មិថុនា

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ២នាក់ និងស្រាល ២នាក់។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន៩នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក មានកត្តាល្បឿន៤លើក និងប្រជែងគ្រោះថ្នាក់២លើក៕
