សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលស្គាល់ថា សម្ដេចជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុត ។
ក្នុងឱកាសអញ្ជើញជាអធិបតីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូកាលពី ៤៦ឆ្នាំមុន នាថ្ងៃទី២០ មិថុនា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុតហើយ។ សូមអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធជាមួយដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវដែរឬទេ? គឺអត់នោះទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ហ៊ុន សែន បានទេ» ៕
