សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោត សម្ដេចនឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា ក្រោយបោះឆ្នោត សម្ដេចនឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះក្នុងឱកាសដែរសម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចតេជោ បានបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ ៕
