ការិយាល័យអភិវឌ្ឍន៍កងទ័ពជើងគោកកម្ពុជា ចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុមហ៊ុនចិន

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំពិធីចុះហត្ថលេខាលើពិធីសារ នៃការចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ញាការរង នាយសេនាធិការ កងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន តំណាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក បានសម្តែងការអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីភាពរវាង រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED នាពេលនេះ និងបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោកដែលបានផ្តល់ឧិកាសឲ្យអង្គភាពទាំងពីរបានចងសម្ព័ន្ធមេត្រីភាព និងមានឧិកាសបានជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ក្នុងន័យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ។
ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានបន្ថែមទៀតថា
ពិធីចងសម្ព័ន្ធមេត្រីភាពជាសក្ខីភាព ពិតជាបានការឆ្លុះ បញ្ចាំងឱ្យឃើញនូវស្មារតី ឧបត្ថម្ភគាំទ្រនិងការចូលរួមចំណែកដល់ការកសាងពង្រឹង កងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្រ និងការកែទម្រង់លើគ្រប់វិស័យ ដើម្បីឆ្ពោះទៅសម្រេចបានជោគជ័យ និងកាត់បន្ថយបាននូវភាពក្រីក្រប្រជាជនយើង និងស្របតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការផ្សារភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ ដែលជាការចូលរួមយ៉ាងសកម្ម របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ វិស័យកសិកម្មក្នុងកងទ័ព ការកសាង ហេដ្ឋារចនាសម្ព័ន្ធ, ធ្វើទំនើបកម្មសម្ភារៈគ្រឿងយន្តកសិកម្ម, បណ្តុះបណ្តាលធនធានមនុស្ស ជំនាញកសិកម្ម , ការបង្កើតរោងចក្រកែច្នៃកសិផលនិងស្វែងរកទីផ្សារជាដើម។ចំណុចទាំងនេះបាន ផ្តល់អត្ថប្រយោជន៍ដល់ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារយោធិន ថែមមួយកម្រិតទៀត ៕
