ឯកឧត្ដម សក់ សេដ្ឋា ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផល ការអនុវត្តផែនការយុទ្ធនាការ ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាននានា អង្គភាពពាក់ព័ន្ធ និងក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ព្រមទាំង អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ៕
