**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា លើកទី៧ នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជា លើកទី៧ (The 7th Australia-Cambodia Immigration Forum-7th ACIF) នៅសណ្ឋាគារសូហ្វីតែលអង្គរភូគីត្រា ខេត្តសៀមរាប។

ក្នុងនោះដែរគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយលោកជំទាវ​ Jodie Bjerregaard ឧបការីទី១​ នៃក្រសួងមហាផ្ទៃអូស្រ្តាលី។ ក្នុងឱកាសដ៏មានសារសំខាន់នេះក៏មានវត្តមានចូលរួមជាពីសំណាក់ ឯកឧត្តម JUSTIN Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ភាគីទាំងពីរ អូស្ត្រាលី-កម្ពុជា បានអបអរសាទរចំពោះការរៀបចំឱ្យដំណើរការឡើងវិញនូវវេទិកាអន្តោប្រវេសន៍អូស្ត្រាលី-កម្ពុជាប្រចាំឆ្នាំនេះ ដែលបានអាក់ខានអស់មួយរយៈពេល ហើយវេទិកានេះក៏បានផ្តល់ឱកាសដល់ស្ថាប័នជំនាញទាំងពីរបានចែករំលែកបទពសោធន៍ ក៏ដូចជាពិភាក្សា ដើម្បីរួមគ្នាដោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសរៀងខ្លួនៗ ក៏ដូចជានៅក្នុងតំបន់ និងជាសកលផងដែរ។

ជាលទ្ធផលវេទិកានេះបានបញ្ចប់ប្រកបដោយផ្លែផ្កា ដែលក្នុងនោះភាគីអូស្ត្រាលីបានឯកភាពផ្តល់ការគាំទ្រដល់កម្ពុជា ជាជំនួយបច្ចេកទេស ការបណ្តុះបណ្តាលជំនាញ និងមានសំណូមពរផ្សេងៗទៀតដែលភាគីអូស្ត្រាលីបានទទួលយក ដើម្បីពិនិត្យលទ្ធភាពផ្តល់ជូននៅពេលក្រោយ។

ភាគីទាំងពីរអូស្ត្រាលី-កម្ពុជា រំពឹងថាវេទិកានេះនឹងត្រូវបានរៀងចំឡើងជាប្រចាំឆ្នាំយ៉ាងទៀងទាត់ ៕

អត្ថបទដែលជាប់ទាក់ទង