**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង រិះគន់កិច្ចប្រជុំ UN លើការបាញ់បង្ហោះផ្កាយរណបចារកម្ម

បរទេស៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un គឺលោកស្រី Kim Yo Jong បានបរិហារកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការបាញ់បង្ហោះផ្កាយរណបនាពេលថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង លើ “ការទាមទារប្លន់” ពីសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មានរដ្ឋ KCNA រាយការណ៍កាលពីថ្ងៃអាទិត្យ (ទី៤ ខែមិថុនា)។ លោកស្រីក៏បានហៅកិច្ចប្រជុំនេះថា “អយុត្តិធម៌បំផុត” ខណៈពេលដែលបដិសេធការដាក់ទណ្ឌកម្ម និងបានប្តេជ្ញាចាត់វិធានការ “ការពារខ្លួនឯង”។

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដូចដែលទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា កិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន គឺជាការរំលឹកមួយទៀតថា ក្រុមប្រឹក្សានេះកំពុងដើរតួជា “ឧបសម្ព័ន្ធផ្នែកនយោបាយ” ដល់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រីក៏បានឲ្យដឹងបន្តទៀតថា UNSC ដោយទទួលយក “ការទាមទារប្លន់” របស់សហរដ្ឋអាមេរិក គឺជាការមិនអើពើសិទ្ធិរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍន៍អវកាស។

លោកស្រី Kim Yo Jong បានឲ្យដឹងថា ខ្ញុំមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែល UNSC តែងតែរិះគន់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់យើង ដូចដែលសហរដ្ឋអាមេរិកចង់បាន ហើយថ្កោលទោសយ៉ាងខ្លាំង និងច្រានចោលនេះជាទង្វើអយុត្តិធម៌បំផុតក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងរំលោភលើអធិបតេយ្យភាពរបស់យើង។

លោកស្រីក៏បានហៅការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងថាជា “វិធានការប្រឆាំងការពារខ្លួនឯងស្របច្បាប់” ចំពេលមានការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនផងដែរ ពីការបង្កើនភាពតានតឹងនៅក្នុងតំបន់ ជាមួយនឹងសមយុទ្ធយោធាប្រចាំឆ្នាំថ្មីៗរបស់ពួកគេ។

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងក៏បានប្តេជ្ញាបន្តបាញ់បង្ហោះផ្កាយរណបចារកម្ម ដែលប្រទេសនេះហៅថាចាំបាច់ ដើម្បីទប់ទល់នឹងវត្តមានយោធាអាមេរិកដែលកំពុងកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់។

លោកស្រី គីម យ៉ូជុង បានបញ្ជាក់ដោយសំដៅលើកូរ៉េខាងជើងតាមឈ្មោះផ្លូវការរបស់ខ្លួនថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េថា “កូរ៉េខាងជើងនឹងបន្តចាត់វិធានការសកម្ម ដើម្បីអនុវត្តសិទ្ធិស្របច្បាប់ទាំងអស់នៃរដ្ឋអធិបតេយ្យ រួមទាំងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា” ។ បន្ថែមពីលើនេះ លោកស្រីបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងមិនទទួលស្គាល់ដំណោះស្រាយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើយ។

កិច្ចប្រជុំ UNSC ជុំវិញការបរាជ័យនៃការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់ខ្លួនត្រូវបានសហរដ្ឋអាមេរិកហៅកាលពីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក ការបាញ់បង្ហោះត្រូវបានរិះគន់ដោយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលបានបញ្ជាក់ថា ខ្លួនបានរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលរារាំងប្រទេសដែលមានអាវុធនុយក្លេអ៊ែរពីការសាកល្បងណាមួយដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។

ប្រការនេះបាននាំឱ្យអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិភាព លោក Rosemary DiCarlo កាលពីថ្ងៃសុក្រដើម្បីទទួលបន្ទុក UNSC ជុំវិញ “ការខ្វះឯកភាព និងសកម្មភាព” លើការសាកល្បងរបស់កូរ៉េខាងជើង។ ទន្ទឹមនឹងនេះ អ្នកវិភាគបានព្រមានថា ប្រសិនបើទីក្រុងព្យុងយ៉ាងជោគជ័យក្នុងការដាក់ពង្រាយផ្កាយរណបរបស់ខ្លួន សមត្ថភាពឃ្លាំមើលនឹងអនុញ្ញាតឱ្យកូរ៉េខាងជើងកំណត់គោលដៅអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងកាន់តែត្រឹមត្រូវ។

នៅថ្ងៃទី ៣១ ខែឧសភា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់រ៉ុក្កែត Chollima-១ របស់ខ្លួន ដែលប៉ុន្មាននាទីក្រោយមកបានបាត់បង់កម្លាំង និងបានធ្លាក់ចូលទៅក្នុងសមុទ្រជាមួយនឹងបន្ទុកផ្កាយរណបរបស់ខ្លួន។ ក្រោយមក នៅក្នុងការប្រកាសដ៏កម្រមួយនៅថ្ងៃដដែលនោះ ទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ខ្លួននឹងធ្វើការសាកល្បងមួយផ្សេងទៀតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភព៖ WION

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង