នាយករដ្ឋមន្ត្រី៖ ខ្ញុំមិនចង់ឲ្យពលរដ្ឋឆ្លងស្ពានពេលណា ត្រូវបង់លុយពេលនោះទេ ដូច្នេះបានជាយើងទិញយកស្ពានព្រែកភ្នៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ ដូចនេះហើយ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។
សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំមិនចង់ឲ្យប្រជាពលរដ្ឋឆ្លងស្ពានពេលណា ត្រូវបង់លុយពេលនោះទេ ដូច្នេះបានជាយើងទិញយកស្ពានព្រែកភ្នៅ កន្លងមក ដើម្បីឲ្យរដ្ឋគ្រប់គ្រង ហើយប្រជាជនចង់ឆ្លងប៉ុន្មានដង ក៏ឆ្លងទៅ» ៕
