សម្តេចតេជោ ផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។
ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៣០ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សំណើរសុំចម្រើនពរបិណ្ឌបាត បញ្ចូលមន្ដ្រីក្របខណ្ឌ ចំនួន២៨រូប និងស្នើសុំតែងតាំង មន្ដ្រីសង្ឃចំនួន៣អង្គ ដែលបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា អត់មានជម្រើស ក្រៅពីយល់ព្រម»។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យឯកឧត្ដម ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា យកការសម្រេចនេះ ទៅធ្វើការជាមួយនឹងក្រសួងមុខងារសារធារណៈ ដើម្បីបញ្ចូលមន្ដ្រី នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ចំនួន២៨នាក់ និងស្នើតែងតាំង ៣ព្រះអង្គ។៕
