ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូន លោកពូពីរនាក់ មានជំងឺភ្នែកឡើងបាយ

ភ្នំពេញ៖ លោកពូ អ៊ូច លីន អាយុ ៥៦ឆ្នាំ ប្រុស និងអ៊ំប្រុស សឺន សុវណ្ណរង្សី អាយុ ៦៦ឆ្នាំ មកពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានមកវះកាត់ភ្នែកឡើងបាយនៅមន្ទីរពេទ្យព្រះអង្គឌួងដោយក្រុមគ្រូពេទ្យ TYDAបានជោគជ័យ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
