**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ចិនជឿជាក់​លើ​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យជីវភាពរបស់ប្រជា​ពល​រដ្ឋ​កម្ពុជា កាន់តែល្អប្រសើរ

ភ្នំពេញ៖ រដ្ឋាភិបាលចិន តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន បានបង្ហាញការជឿជាក់​លើ​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យជីវភាពរបស់ប្រជា​ពល​រដ្ឋ​កម្ពុជា កាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ ដែលជាទីតាំងវិនិយោគ​ដោយអ្នកវិនិយោគរបស់ចិននោះ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅ​កម្ពុជា បានគូសរំលេចថា រដ្ឋាភិបាលចិន មានក្តីសោមនស្សរីករាយ ដែលបាន​ឃើញកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋា​ភិបាលកម្ពុជាអាណត្តិទី៦ សម្រេចបានដោយជោគជ័យនូវស្ថេរភាពនយោបាយ សង្គម រក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុង​រយៈពេលច្រើន​ឆ្នាំ​ជាប់ៗ​គ្នា។

បន្ថែមពីលើនោះ ការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យជោគលើសមិទ្ធធំៗ មាន​ដូច​ជា​ការប្រយុទ្ធ​ប្រឆាំងនឹងកូវីដ១៩, ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកប​ដោយកម្រិតខ្ពស់ និងរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រកប​ដោយជោគជ័យយ៉ាងពេញលេញ។

ឯកឧត្ដម វ៉ាង វិនធាន បានគូសរំលេចទៀតថា សព្វថ្ងៃទំនុកចិត្ត និងកម្លាំងចិត្តប្រជា​ពល​រដ្ឋកម្ពុជា កំពុងកើនឡើងឥតឈប់ឈរ ធ្វើឱ្យឥទ្ធិពលក្នុងតំបន់ និងឆាកអន្តរ​ជាតិ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។

ដោយសារតែឆ្នាំនេះជាឆ្នាំកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឯកឧត្ដម វ៉ាង វិនធាន ក្នុងនាមរដ្ឋាភិបាលចិន បានបង្ហាញការជឿ​ជាក់លើ​ការ​ដឹក​នាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងដូច្នេះ «យើងជឿជាក់ថា ដរាបណាមាន​ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​យូរអង្វែង​នោះ ជីវភាពរស់នៅរបស់​ប្រជា​ពល​រដ្ឋកម្ពុជា នឹងកាន់តែល្អប្រសើរឡើងពីមួយថ្ងៃ​ទៅ​មួយថ្ងៃ»។

រដ្ឋាភិបាលចិន ក៏ដូចជាបក្សកុម្មុយនិស្តចិន បានក្លាយទៅជាដៃគូសហប្រតិបត្តិការ​ដ៏​ស្អិតល្មួតជាមួយរាជ​រដ្ឋា​ភិ​បាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នៅចុងទសវត្សរ៍៩០ ពោលក្រោយពេលគណបក្ស​ប្រជាជន​កម្ពុជាឈ្នះឆ្នោត​ដឹក​នាំ​ប្រទេសឆ្នាំ១៩៩៨។

ទំនាក់ទំនងកម្ពុជា និងចិន ក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ រហូតក្លាយជាដៃគូ​យុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ ទំនាក់ទំនង ក៏ត្រូវបានពូនជ្រុំកាន់តែរឹង​មាំដូចដែកថែបមកដល់ពេលបច្ចុប្បន្ន។ រដ្ឋាភិបាលកម្ពុជា និងចិន ក៏ដូចជាក្រប​ខណ្ឌបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន តែងតែបានបង្ហាញនូវការគាំទ្រគ្នា​យ៉ាង​មុតមាំក្នុងក្របខណ្ឌទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។

ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីម្តងទៀតនូវតួនាទី​ដ៏សំខាន់របស់ចិន ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យ​មានការរីកចម្រើន។ សម្តេចតេជោ បន្តរំលឹកនូវសំណួរដែលសម្តេចតែងតែលើកឡើង​រឿយៗថា បើមិនឱ្យសម្តេច ពឹងចិន តើឱ្យពឹងនរណា?

កម្មវិធីនាព្រឹកមិញនេះ ជាកម្មវិធីមួយអបអរសាទរខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើម «ខ្សែ​ក្រវាត់ និងផ្លូវ» ដែលដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសរសើរដល់គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួច​ផ្តើមដ៏ល្អ ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា នាំឱ្យវត្តមានពហុកីឡដ្ឋានជាតិមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវថ្នល់ និងស្ពានឆ្លងទន្លេជាច្រើនខ្សែ។
តាមរយៈអ្វីដែលសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន លើកឡើងក្នុងវេទិ កានាព្រឹកមិញនេះ គឺជាការបង្ហាញឱ្យឃើញនូវជំហររក្សានូវការគាំទ្រគ្នាដ៏មុតមាំមួយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ក៏ដូចជារវាងបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តចិន៕

អត្ថបទដែលជាប់ទាក់ទង