**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

សម្តេចតេជោ ហ៊ុន សែន៖ ការមិនលើកលែងទោសឱ្យ កឹម សុខា តាមការអន្តរាគមន៍ ដោយសារមិនទុកចិត្តមិត្តបរទេស ដែលធ្វើនយោបាយចាប់ដៃជាន់ជើង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា មូលហេតុដែលសម្តេចមិនស្នើលើកលែងទោសឱ្យមេដឹកនាំក្រុមប្រឆាំង ដែលសំដៅទៅលើ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ក៏ដោយសារតែសម្តេចមិនទុកចិត្តបរទេស ដែលធ្វើនយោបាយចាប់ដៃជាន់ជើង។

ក្នុងឱកាសអញ្ជើញសម្ពោធ អគារព្យាបាលកម្រិតអន្តរជាតិ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង ៧០លានដុល្លារ នាថ្ងៃទី២៣ ខែឧសភាសម្តេចតេជោ បានរំលឹករឿងកន្លងទៅដែលថា បរទេសទាំងនោះបានធ្វើការជាមួយសម្តេច ហើយបន្ទាប់មកទៅធ្វើការជាមួយជនដែលតុលាការបានកាត់ទោសហើយ កំពុងនៅជាប់ឃុំ។

សម្តេចបានបន្តថា «អស់លោកគិតថាខ្ញុំជាក្មេងបៀមដៃឬ? អស់លោក គិតថាខ្ញុំនេះអាចចាប់ដៃជាន់ជើងបាន? អត់ទេសូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាលអានយោបាយបែបហ្នឹង»។

នៅក្នុងកម្មវិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើថ្ងៃក្រោយ នរណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលនោះនឹងត្រូវឱ្យអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ ដោយមិនមានការបន្ធូរបន្ថយទោស ឬលើកលែងទោស។

សម្តេចបានបន្តថា «មិនចង់ឱ្យមានការជ្រៀតជ្រែកពីបរទេស នេះជាកិច្ចការរបស់កម្ពុជា ហើយសូមមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកអំពីបស្ចិមប្រទេស ដែលមិនព្រមទទួលយល់នូវអ្វីដែលកម្ពុជាបានពន្យល់អំពីការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម ដូច្នេះសម្តេចក៏មិនយល់អំពីនាវាមុជទឹកដើរដោយថាមពុលនុយក្លេអ៊ែដែរ។

សម្តេចបានបញ្ជាក់ថា «អ្នកឯងមានសិទ្ធិមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ អញ្ចឹងដូចករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេស ដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសខ្ញុំ»។

សម្តេចតេជោបានរំលឹកថា សម្តេចបានដឹកនាំប្រទេសកម្ពុជា ដោយចាប់ផ្តើមពីផ្តួលខ្មែរក្រហមតាំងពីអាយុ២៥ឆ្នាំ ហើយធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ ដែលរហូតមកដល់ពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត។

សម្តេចបានបន្តថា «ខ្ញុំធ្វើនាយករដ្ឋមន្ត្រីតាំងពីអាយុ៣២ឆ្នាំ មកដល់ពេលនេះ ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ ជាងពាក់កណ្តាលជីវិត មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ហើយមិនចេះឆ្លើយតបជាមួយសភាពការណ៍ទេ ដែលខ្ញុំសូមឱ្យយល់ថា ពីនេះទៅដល់ការបោះឆ្នោត សូមឱ្យអស់លោកស្ងៀមស្ងាត់ ទុកឱ្យយើងខ្ញុំប្រើប្រាស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា» ៕

អត្ថបទដែលជាប់ទាក់ទង