រុស្ស៊ី ថាការផ្ទេរយន្តហោះចម្បាំង F-១៦ ទៅកាន់អ៊ុយក្រែននឹងចោទជាសំណួរអំពីការចូលរួមរបស់ណាតូ នៅក្នុងជម្លោះ

បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឲ្យដឹងនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទថា ការផ្ទេរយន្តហោះចម្បាំង F-១៦ ទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យមានចម្ងល់អំពីការជាប់ពាក់ព័ន្ធរបស់អង្គការណាតូនៅក្នុងជម្លោះ។
លោក Antonov បានឲ្យដឹងនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅលើបណ្តាញផ្ញើសារ Telegram របស់ស្ថានទូតថា “មិនមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការយន្តហោះចម្បាំង F-១៦ នៅអ៊ុយក្រែនទេ ហើយចំនួនអ្នកបើកយន្តហោះ និងបុគ្គលិកថែទាំដែលត្រូវការក៏មិនមានដែរ” ។
តើនឹងមានអ្វីកើតឡើង ប្រសិនបើយន្តហោះចម្បាំងអាមេរិក ហោះចេញពីអាកាសយានដ្ឋានណាតូ ដែលគ្រប់គ្រងដោយ ‘អ្នកស្ម័គ្រចិត្ត’ បរទេស?
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្របានគាំទ្រកម្មវិធីហ្វឹកហ្វឺនសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំង F-១៦ ហើយប្រធានាធិបតីអ៊ុយក្រែនលោកបានធានាថាយន្តហោះនេះនឹងមិនត្រូវបានប្រើដើម្បីចូលទៅក្នុងទឹកដីរុស្ស៊ីទេ។
លោក Antonov បានឲ្យដឹងថា រាល់ការវាយប្រហាររបស់អ៊ុយក្រែនលើគ្រីមៀ នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសរុស្ស៊ី។
លោក Antonov បានបន្តថា៖ «វាសំខាន់ដែលសហរដ្ឋអាមេរិកត្រូវដឹងយ៉ាងពេញលេញចំពោះការឆ្លើយតបរបស់រុស្ស៊ី។
អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនលើគោលដៅកាន់កាប់ដោយរុស្ស៊ី ជាពិសេសនៅឧបទ្វីប Crimean ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។
