**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល**លោក Netanyahu៖ ប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៉ីស្រាអែល បានសង្រ្គោះប្រទេសរបស់លោកពីការគំរាមកំហែងដោយនុយក្លេអ៊ែរពីសំណាក់អ៉ីរ៉ង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដីធ្លី៖ ដៃគូដ៏ល្អបំផុតរបស់ធម្មជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

សម្តេចតេជោ ហ៊ុន សែន៖ មានលក្ខខណ្ឌ ៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្រាប់ឆ្នាំ២០២៣នេះ ជាឆ្នាំដ៏ពិសេសរបស់កម្ពុជា-ចិន ដែលជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងរវាងចិន-កម្ពុជា និងជាខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន រហូតដល់បង្កើតបានមិត្តភាពដៃគូ ជាយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយ។ បន្ថែមលើនោះលោក ស៉ី ជិនពីង ប្រធានាធិបតីចិនបានប្រសិទ្ធនាមកម្ពុជាថា «ជាមិត្តដែកថែម» ដែលមិនអាចមានអ្នកណា មកបំបែកបំបាក់សាមគ្គីភាពនេះបានទេ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ជាក់ស្តែងដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបទទួលភ្ញៀវស៉ីហ្គេម និងបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីនេះ នៅមានផ្លូវល្បឿនលឿ​នភ្នំពេញ-ព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាប, គម្រោងតភ្ជាប់ខ្សែកាប្លិ៍អ៉ីនធើណិតក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ រួមទាំងបណ្តាគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ជាច្រើនទៀតផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មករនិយោជិត​ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុង​ព្រះ​សីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការ​រោង​ចក្រផលិតសំបកកង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែបញ្ជាក់អំពីសារបាន ហេតុអ្វីបានជាកម្ពុជាស្ថិតក្នុងប្រទេស១៥០ និងអង្គការអន្តរជាតិ ៣២ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលផ្តួចផ្តើម ដោយឯកឧត្តមប្រធានាធិបតី ស៉ី ជិនពីង? ចំណុចនេះ គឺស្របជាមួយគោលនយោបាយ ពីដើមដល់ចប់របស់កម្ពុជា។ ចំណុចបី ដែលកម្ពុជាត្រូវដើរ រាល់គំនិតផ្តួចផ្តើមទាំងអស់ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ព្រោះគំនិតផ្តួចផ្តើមក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ឬឥណ្ឌូប៉ាស៉ីហ្វិកវាច្រើនពេកហើយ ប៉ុន្តែកម្ពុជាត្រូវតែរក្សាគោលជំហរ ទី១៖ បើអ្នកចង់ឲ្យខ្ញុំគាំទ្រ អ្វីដែលវត្ថុបំណងត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ, ទី២៖ គឺកុំប្រឆាំងជាមួយប្រទេសណា និងទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ធំៗនៃគោលនយោបាយការបរទេសរបស់កម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀត ក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះថ្លែងនូវការអបអរសាទខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៉ី ជិនពីង។

សម្តេចតេជោ បានរំលឹកពីការអញ្ជើញចូលរួម ក្នុងប្រជុំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន កាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជិនពីង បានប្រកាសអនុវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងបានប្រកាសដាក់នូវថវិកាចំនួន៣០ពាន់លានដុល្លារ។ ពេលនោះសម្តេចបានថ្លែងទៅកាន់ប្រធានាធិបតីចិន ក្នុងអង្គប្រជុំថា «តំបន់របស់យើងមានគំនិតផ្តួចផ្តើមច្រើនណាស់ ប៉ុន្តែអ្វីដែលយើងខ្វះខាត គឺមិនមានប្រាក់ដើម្បីអនុវត្តន៍គម្រោងនោះទេ»។ បន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ត្រូវបានអនុវត្តន៍មានសមិទ្ធផលជាច្រើន ក្នុងតំបន់អាស៊ាន ចាប់ផ្តើមដំណើរការដូចផ្លូវរថភ្លើង, ផ្លូវ Highway តភ្ជាប់រវាងចិន និងប្រទេសអាស៊ាន ជាដើ​ម៕

អត្ថបទដែលជាប់ទាក់ទង