**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស

ឯកឧត្ដម​ នេត្រ​ ភក្រ្តា​៖ទិវាជាតិនៃការចងចាំ ២០ ឧសភា៖ ចងចាំអតីតកាល និងខិតខំការពារសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត!

(ភ្នំពេញ​)៖​២០ ឧសភា ជា«ទិវាជាតិនៃការចងចាំ», ជាថ្ងៃបុណ្យជាតិដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលបានកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលប្រជាពលរដ្ឋខ្មែរចងចាំ មិនអាចបំភ្លេចបានឡើយ។ ដឹកនាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩ ខ្មែរក្រហមបានសម្លាប់ពលរដ្ឋខ្មែរយ៉ាងហោចណាស់ជាង ២ លាននាក់ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ សង្គមស្ទើរគ្មានសល់។ កម្ពុជាដែលបានហែលឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងរងគ្រោះដោយឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់បស្ចឹមប្រទេស ក្រោយប្រជាជនកម្ពុជាពុះពារខិតខំរើបម្រះសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បានឈានដល់របត់ថ្មីនៃសុខសន្តិភាព។ សន្តិភាពដែលរហូតមកដល់ពេលនេះមានអាយុជិត ២៥ ឆ្នាំហើយ ហើយពលរដ្ឋខ្មែរបាននិងកំពុងបេះផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះយ៉ាងសុខសាន្ត និងសុខដុមនីយកម្ម។

យុត្តិធម៌និងការពិតនៃឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហម​ត្រូវបានផ្តល់ជូនជនរងគ្រោះនិងមនុស្សជាតិតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម)។ សាលាក្តីខ្មែរក្រហមគឺជាតុលាការជាតិដោយមានការចូលរួមពីអង្គការសហប្រជាជាតិ គាំទ្រដោយសហគមន៍អន្តរជាតិ មានដែនយុត្តាធិការជំនុំជម្រះក្តីលើ លើឧក្រិដ្ឋកម្មនិងអំពើអមនុស្សធម៌ផ្សេងៗដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ សាលាក្តីខ្មែរក្រហមបង្កើតឡើងក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង បញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ ការពិតជូនដល់ជនរងគ្រោះ។

សាលាក្តីខ្មែរក្រហមនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មដ៏វែងឆ្ងាយក្នុងរយៈពេល ៤៦ ឆ្នាំមកនេះ ចាប់តាំងពីការចេញតស៊ូនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការរំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលតាមនយោបាយឈ្នះឈ្នះ នាំយកសុខសន្តិភាពពេញលេញនាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការនាំយកនូវយុត្តិធម៌និងការពិតជូនជនរងគ្រោះនៃរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង់។ ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជាចងចាំថា ជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះពីរណ្តៅមរណៈរបស់ខ្មែរក្រហមដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលយកជីវិតធ្វើជាដើមទុន ហើយចងចាំថារបបខ្មែរក្រហមត្រូវបានបញ្ចប់ទាំងស្រុងទាំងផ្នែកយោធានយោបាយដោយនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមនាំយកសន្តិភាពពេញលេញ និងនាំយកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អតីតមេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវខ្ពស់នៃឧក្រិដ្ឋកម្មធ្ងន់ធ្ងររួមមាន៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជានិងជាប្រធានសភាតំណាងប្រជាជន, ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ, អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេស, អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច និងឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ (គុកទួលស្លែង) ត្រូវបានជំនុំជម្រះក្ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម។ នួន ជា, ខៀវ សំផន, ឌុច ត្រូវបានរកឃើញមានពិរុទ្ធភាពនិងត្រូវបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតពីឧក្រិដ្ឋកម្មដែលបានចោទប្រកាន់។ ខៀវ សំផន ដែលបច្ចុប្បន្នអាយុ ៩១ ឆ្នាំ បាននិងកំពុងអនុវត្តទោសជាប់ពន្ធនាគារ ២ ជីវិតក្នុងពេលតែមួយក្នុងពន្ធនាគារខេត្តកណ្តាលចំពោះឧក្រិដ្ឋកម្មដែលបានចោទប្រកាន់គឺឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជានជាតិចាមនិងជនជាតិវៀតណាម។

ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះនិងអំពើឧក្រិដ្ឋកម្មទាំងឡាយប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមត្រូវបានរំឭកនិងចងចាំជានិច្ច, កិត្តិយស និងសេចក្តថ្លៃថ្នូររបស់ជនរងគ្រោះទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តារឡើងវិញ, ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ។ ទិវាជាតិនៃការចងចាំបានចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរ បបកម្ពជាប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យកើតមានឡើងសាជាថ្មីនូវរបបខ្មែរក្រហម។

យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់រាល់ដំណើរការទាំងឡាយរបស់សាលាក្តីខ្មែរក្រហម ចាប់តាំងពីគំនិតផ្តួចផ្តើមក្នុងការបង្កើតតុលាការនិងបន្តគាំទ្រទាំងផ្នែកថវិកានិងសម្ភារដល់អ.វ.ត.ក. ដែលបានបញ្ចប់ទាំងស្រុងនូវដំណើរការកាត់សេចក្តីប្រកបទៅដោយរលូននិងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងបុព្វហេតុនៃការចងចាំប្រវត្តិសាស្ត្រ ក៏ដូចជាការពង្រឹងនិងថែរក្សាសន្តិភាព ការបង្រួបបង្រួមជាតិការផ្សះផ្សាជាតិនិងការអភិវឌ្ឍសង្គមកម្ពុជាឱ្យបានរឹងមាំស្ថិតស្ថេរជាយូរអង្វែង។

ឆ្លងតាមលទ្ធផលនៃការបញ្ចប់ ដំណើរ ការតុលាការ និងអាណត្តិនៃការអនុវត្តមុខងារសេសសល់ក្នុងរយៈពេល៣ឆ្នាំខាងមុខ កម្ពុជានឹងពិតជាកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្រ្គាម ទៅជាសង្គមសម័យទំនើប ដោយផ្តល់ជាគំរូក្នុងការស្ថាបនា សន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះអំពើសាហាវឃោរឃៅ ដែលបានប្រព្រឹត្តនិងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ដែលនឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប។ យើងខ្ញុំចងចាំជានិច្ចនូវប្រវត្តិសាស្ត្រដ៏ជូរចត់នៃអតីតកាល និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត!

អត្ថបទដែលជាប់ទាក់ទង