ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃសៅរ៍ ៩រោច ខែពិសាខ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា នៅព្រះទីនាំងទេវាវិនិច្ឆ័យ នៃព្រះមរបរាជវាំង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយ សម្តេច ឯកឧត្តម សមាជិកព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល និង ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំង ប្រធានក្រុមប្រឹក្សា អភិបាលរាជធានីខេត្តទាំង២៥ ផងដែរ។
សូមព្រះករុណាជាអម្ចាស់ជាទីគោរពសក្ការដ៍ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រកប ដោយព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ព្រះរាជសុខភាពមាំមួន ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ នៃជាតិមាតុភូមិនិងប្រជារាស្ត្រ ខ្មែរគ្រប់ៗរូបតរៀងទៅ ៕
