**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម គួច ចំរើច សង្ឃឹមថា វិញ្ញាសាទាំង៣ប្រភេទ ដែលធ្វើការប្រកួតនៅលើទឹកដី នៃខេត្តព្រះសីហនុ នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់សម្រាប់ខេត្ត និងជាតិរបស់យើង

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សង្ឃឹមថា វិញ្ញាសាទាំង៣ប្រភេទ ដែលធ្វើការប្រកួតនៅលើទឹកដី នៃខេត្តព្រះសីហនុ នឹងទទួលបានជោគជ័យដ៏ត្រចេះត្រចង់សម្រាប់ខេត្ត និងជាតិរបស់យើងនៅពេលខាងមុខជាក់ជាមិនខាន។

មានប្រសាសន៍បែបនេះក្នុងឱកាសដែរ ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយជាមួយយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ក្នុងការចូលរួមសម្របសម្រួលបំរើឱ្យការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅឆ្នេរពយតាម៉ូង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះយុវជនស្ម័គ្រចិត្តរបស់យើង បានចូលរួមក្នុងការសម្របសម្រួលជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍នៅខេត្តព្រះសីហនុ ដើម្បីឱ្យគេទទួលស្គាល់យុវជនកម្ពុជា មានសមត្ថភាពចេះដោះស្រាយបញ្ហា ចេះសម្របសម្រួល ព្រោះបញ្ហាប្រឈមពិតជាមាន បើសិនយើងប្រឹងប្រែងនាំគ្នាដោះស្រាយឆ្លងកាត់បញ្ហាលំបាកទាំងអស់នោះបាន គឺជាសមត្ថភាពដ៏ល្អរបស់ក្មួយៗទាំងអស់គ្នា ព្រោះអ្នកដែលមានសមត្ថភាព គឺជាអ្នកដែលអាចឆ្លងកាត់បញ្ហាប្រឈមប្រកបដោយជោគជ័យ។ មកដល់ពេលនេះ ម៉ោងនេះ មានយុវជនយើងពីរក្រុមបានធ្វើការបណ្តុះបណ្តាល គឺក្រុមយុវជនកីឡាទូកក្តោង និងក្រុមយុវជនបដិសណ្ឋាកិច្ច ចំណែកពីរក្រុមទៀតមិនទាន់បានធ្វើការបណ្តុះបណ្តាល មានដូចជាក្រុមយុវជនកីឡាម៉ូតូទឹក និងក្រុមបាល់ទះលើឆ្នេរខ្សាច់។ នេះជាកាលើកទឹកចិត្តក្មួយយុវជនរបស់យើង ដូច្នេះក្មួយៗដែលមិនទាន់បានធ្វើការបណ្តុះបណ្តាល សុំឱ្យត្រៀមខ្លួនដើម្បីសហការជាមួយសហព័ន្ធនីមួយៗព្រោះយើងមិនមានពេលច្រើនទេ ហើយការបណ្តុះបណ្តាលរបស់យើងមានតែមួយពេលតែប៉ុណ្ណោះ ឆ្លងកាត់ការបណ្តុះបណ្តាលមួយពេលនេះ ដើម្បីបំរើការងារក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីបុព្វហេតុក្នុងព្រឹត្តការណ៍ស៊ីហ្គេមរបស់យើងទទួលបានជោគជ័យនិងឱ្យលទ្ធផលការងាររបស់យើង ឆ្លើយតបទៅនឹងតម្រូវការសង្គមជាតិ និងជាមុខមាត់គេឈ្មោះប្រទេសកម្ពុជារបស់យើងផងដែរ។ ក្នុងក្របខណ្ឌនៃការដឹកនាំរបស់សហព័ន្ធកីឡា ដែលមានយុវជនស្ម័គ្រចិត្តរបស់យើងបានចូលរួមការងារសង្គម ព្រោះ ៦៤ឆ្នាំកន្លងមកហើយ អត់មានយុវជនរបស់យើងបានចូលរួមសកម្មភាពបែបនេះទេ និងអាចជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រដែលក្មួយៗបានចូលរួមការងារស្ម័គ្រចិត្ត ជាការងារបទពិសោធន៍មួយ ដើម្បីជាបំណិនជីវិតរបស់ក្មួយៗ និងការបញ្ជាក់ពីសមត្ថភាពរបស់ក្មួយៗចូលរួមកិច្ចការសង្គម។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនយុវជនស្ម័គ្រចិត្តរបស់យើងខាងទូកក្តោង ៣៥នាក់ បដិសណ្ឋាកិច្ច ៤៥នាក់ ម៉ូតូទឹក ២០នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល និងជូនសិស្សានុសិស្សចូលរួម ២០នាក់ ម្នាក់ ៥ម៉ឺនរៀល ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង