ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាបានមកដល់ ទីរួមខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជាអ្នកតំណាង CAMSOC ទទួលបន្ទុកក្នុងស្រុក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ ចេញពីរាជធានីភ្នំពេញមកដល់ទីរួមខេត្តកំពង់ឆ្នាំងហើយ ដោយមានវត្តមានទទួលស្វាគមន៍ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
