**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)

សម្ដេចក្រឡាហោម ស ខេង អញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញទស្សនកិច្ចសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរទស្សនកិច្ចនោះ សម្ដេចក្រឡាហោម ស ខេង គណៈប្រតិភូជាន់ខ្ពស់ បានទស្សនាសារមន្ទីរនៃសាកលវិទ្យាល័យ ដែលបានបង្ហាញពីការកសាង ការបង្កើតសាកលវិទ្យាល័យតាំងពីដំបូងរហូតដល់ពេលបច្ចុប្បន្ន និងបានបង្ហាញពីការវិវឌ្ឍន៍សាកលវិទ្យាល័យរហូតមកដល់បច្ចុប្បន្នផងដែរ។

ដំណើរទស្សនកិច្ចនេះដែរ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់លោកជំទាវ ZENG HAIYAN លេខាធិការគណៈកម្មាធិការបក្សប្រចាំសាកលវិទ្យាល័យ និងលោក Cao Shi Quan លេខាធិការបក្សរង និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបពិភាក្សានាឱកាសនោះ លោកស្រី ZENG HAIYAN បានគូសបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា មានមិត្តភាពយូរលុងណាស់មកហើយ និងថាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាទំនាក់ទំនងគម្រូមួយលើឆាកអន្តរជាតិ។ លោកស្រីបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេច នាឱកាសនេះ ទំនាក់ទំនងរវាងចិន និងកម្ពុជា នឹងឈានឡើងកម្រិតថ្មីមួយទៀត។

លោកស្រីបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យបង្ក្រាបអំពើឧក្រិដ្ឋ ការបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ព្រមទាំងអំពើឆបោកតាមប្រព័ន្ធអេឡេចត្រូនិកជាដើម។

លោកស្រីបន្តថា គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា តែងបានអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិផ្ដួចផ្ដើមដោយសាកលវិទ្យាល័យចិន និងថាសាកលវិទ្យាល័យក៏បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជាចំនួន ១១វគ្គ ស្មើនឹងមន្រ្តីជាង ១០០នាក់ លើការងារពង្រឹការអនុវត្តច្បាប់ និងតែងតែជ្រើសរើសមន្រ្តីនគរបាលកម្ពុជាចំនួន១១នាក់ មកសិក្សានៅក្នុងសាសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមតិដ៏មានតម្លៃរបស់លោកស្រី។ សម្ដេចបន្តថា បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើតឡើងប្រមាណ២០ឆ្នាំ ជារយៈពេលខ្លីមួយបើធៀបនឹងសាកលវិទ្យាល័យសន្តិសុខសាធារណចិន។ សម្ដេចបន្តថា បណ្ឌិត្យសភាក៏មានទំនាក់ទំនងជាមួយសាលានគរបាល នៃប្រទេសមួយចំនួនផងដែរ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពមន្រ្តី។

សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពចំពោះការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរបទពិសោធន៍តាមរយៈវេទិកាអន្តរជាតិនានា រវាងមន្រ្តីនគរបាលកម្ពុជា និងចិន រួមទាំងជាមួយមន្រ្តីនគរបាលប្រទេសផ្សេងទៀត។ សម្ដេចក៏បានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជា ដែលមានការធ្លាក់ចុះច្រើននារយៈពេលចុងក្រោយ។

សម្ដេចបន្តថា បទល្មើសនេះ ជាង៩០ភាគរយ ប្រព្រឹត្តិឡើងដោយជនបទេសដែលយកទឹកដីកម្ពុជាដើម្បីប្រព្រឹត្តិសកម្មភាពឆបោក ឬអូសទាញជនជាតិដូចគ្នា។ សម្ដេចបានគូសបញ្ជាក់ថា ផ្អែកលើបទពិសោធន៍នៃការបង្ក្រាបបទល្មើសនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសពាក់ព័ន្ធពិតជាមានសារៈសំខាន់ ៕

អត្ថបទដែលជាប់ទាក់ទង