បណ្ឌិត ហ៊ុន ម៉ាណែត សរសើរយោធភូមិភាគទី២ ស្ថាប័ន-កងឯកភាពចំណុះ ដែលខិតខំបំពេញភារកិច្ច ការពារសន្តិសុខ-ស្ថិរភាព តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបានសុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក នាថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរចំពោះយោធភូមិភាគទី២, តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ព្រមទាំងស្ថាប័ន-កងឯកភាពចំណុះយោធភូមិភាគទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ទាំងលើការងារស្នូល, ការងារជំនាញ និងការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារសន្តិសុខ-ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយធានាបាននូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ៕

