នាយកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលធំអន្តរាគមន៍លេខ២

ភ្នំពេញ៖ ឯកឧត្ដមនាយកឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនកងពលធំអន្តរាគមន៍លេខ២ កងទ័ពជើងគោក។

