អភិបាលខេត្តព្រះសីហនុ៖ មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន

ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីនុ បានបញ្ជាក់ថា មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ទង្វេីរនេះបំផ្លាញផង បង្ករគ្រោះថ្នាក់ ដល់អ្នកដំណេីរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា “ការកសាងជាការលំបាក មានជនតាមបំផ្លាញ គឺកាន់តែលំបាកថែមទៀត ។ មានជនចង្រៃ លួចដោះប៊ូឡុង បង្កាន់ដៃ របាំងសុវត្ថិភាព ផ្លូវល្បឿនលឿន ទង្វេីរនេះបំផ្លាញផង បង្ករគ្រោះថ្នាក់ ដល់អ្នកដំណេីរផង។ បងប្អូនណា បានឃេីញ បានដឹង អំពីជននេះ សូមជួយរាយការណ៍មកសមត្ថកិច្ច”៕
