ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជួបពិភាក្សាការងារអំពីកិច្ចសហការរួមគ្នាក្នុងកិច្ចការពារកុមារ និងការងារផ្សេងៗជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារអំពីកិច្ចសហការរួមគ្នាក្នុងកិច្ចការពារកុមារ និងការងារផ្សេងៗជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ក្នុងនោះដែរក៏មានការចូលរួមពីលោកស្រីស្នងការរង និងលោកនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនផងដែរ ៕
