**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ប៉មសម្រាប់ទស្សនា សត្វស្លាបកម្ពស់ ១៦ម៉ែត្រ ក្នុងខេត្តកំពត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ បម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី

ភ្នំពេញ៖ ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក នៃ​ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ។ អាជ្ញាធរនិងប្រជាសហគមន៍អបអរសាទរនឹងសមិទ្ធផលថ្មីនេះ និងជឿជាក់ថាភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងអញ្ជើញមកទស្សនាសត្វស្លាបជាពិសេសសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀត អាចបង្កើតការងារនិងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នេត្រ​ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន​ ១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ៣ កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។

តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ក្នុងភូមិសាស្រ្តខេត្តកំពត មានផ្ទៃដីសរុបទំហំ ២១៧ ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ ការបង្កើតតំបន់ការពារទេសភាពអន្លង់ព្រីងនេះ ក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្ស ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវចម្រុះក្នុងតំបន់នេះ ជាពិសេសវាជាទីជម្រក និងកន្លែងរកចំណីរបស់សត្វក្រៀល និងពពួកសត្វស្លាប់ជាច្រើនទៀតសរុបចំនួន៩៣ប្រភេទ។ សត្វក្រៀល ជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក និងតែងតែមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនៅរៀងរាល់ឆ្នាំក្នុងកំឡុងខែធ្នូ ដល់ខែឧសភា។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាឆ្នាំ២០២៣នេះ សត្វក្រៀលដែលមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងសរុបចំនួន ១០៣ក្បាល (ជំទង់ ០៩ក្បាល) មានការកើនឡើងចំនួន ៦ ក្បាល បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសត្វក្រៀលចំនួន​ ៩៧ក្បាល (ជំទង់១១ក្បាល)។

លោក នៃ​​ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងថា បានថ្លែងអបអរសាទរសមិទ្ធផលថ្មីនេះ ដែលជាការចូលរួមចំណែកក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើរកម្សាន្ត និងមើលសត្វស្លាបជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង នេះ ដែលគ្របដណ្តប់ទៅដោយធនធានធម្មជាតិ និងសត្វស្លាបគ្រប់ប្រភេទ ដែលមានសក្តានុពលពុំអាចកាត់ថ្លៃបានរួមមាន សត្វស្លាបសរុបចំនួន​​​ ៩៣​ប្រភេទ ជាពិសេសសត្វក្រៀល គឺជាសត្វកម្រជិតផុតពូជ តែងតែមករកចំណីនៅតំបន់នេះជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការសហគមន៍ និងអង្គការដៃគូ ចំនួន០២ រួមមានអង្គការ Nature Life Cambodia និងអង្គការ WWT ដែលតែងចូលរួមគាំទ្រយ៉ាងសកម្មក្នុងការការពារនិងអភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីង ទទួលបានលទ្ធផលល្អប្រសើរដូចសព្វថ្ងៃនេះ។

ក្រសួងបរិស្ថានជឿជាក់ថា អ្នកទាំងអស់គ្នានឹងបន្តចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់នេះ ឱ្យបានគង់វង្ស និងមាននិរន្តរភាព ដើម្បីកូនចៅជំនាន់ក្រោយ និងដើម្បីជាឧត្តមប្រយោជន៍ចំពោះសាធារណៈជនផងដែរ។ ឯកឧត្តមបានលើកឡើងថាក្នុងការគាំទ្រលើការ​អភិរក្ស​ អង្គការ Nature Life Cambodia និងដៃគូបានបង្កើតកម្មវិធីអង្ករស្រូវក្រៀលដើម្បីគាំទ្រជីវភាព​ប្រជាពលរដ្ឋ និងផ្តល់ជាចំណីសម្រាប់សត្វក្រៀលផងដែរ។ ជាមួយគ្នានេះ គម្រោងសិប្បកម្មមួយចំនួនក៏ត្រូវបានបង្កើតឡើងដើម្បីផលិតវត្ថុអនុស្សាវរីយ៍លក់ជូនភ្ញៀវទេសចរ ៕

អត្ថបទដែលជាប់ទាក់ទង