**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រាជរដ្ឋាភិបាលបំផុសឱ្យបន្តថែរក្សាវប្បធម៌ជាតិ និងបង្កភាពសប្បាយ រីករាយនៅទូទាំងប្រទេស

ភ្នំពេញ៖បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រាជរដ្ឋាភិបាលបំផុសឱ្យបន្តថែរក្សាវប្បធម៌ជាតិ និងបង្កភាពសប្បាយរីករាយនៅទូទាំងប្រទេស តាមរយៈការបង្កើតឱ្យការលេង ល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីសង្ក្រាន្តតាមស្ថាប័ន និងតាមភូមិឃុំនានាជាដើម។
ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភាបានមើល ឃើញថា នៅទូទាំងប្រទេសប្រជាពលរដ្ឋខ្មែរមានការជួបជុំ និងរៀបចំកម្មវិធីសប្បាយៗជាច្រើនបន្ទាប់ពីប្រទេសជាតិយើងបានទប់ស្កាត់នូវជំងឺកូវីដ១៩ ប្រកប ដោយភាពជោគជ័យ។
ឯកឧត្តមបានបន្តថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ បានកើតចេញពីការដឹក នាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបានថែរក្សាសន្តិភាព ការអភិវឌ្ឍ និងទប់ស្កាត់បាននូវជំងឺកូវីដ១៩បានជោគជ័យតាមរយៈការខិតខំស្វែងរកវ៉ាក់សាំងការពារកូវីដ ១៩មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា។
សំឡេង៖ « យើងទាំងអស់គ្នាបានមើលឃើញទាំងអស់គ្នា តាមបណ្តាវត្តអារាម និងស្ថាប័នជាតិ ដូចជាក្រសួងមន្ទីរ សាលាខេត្តស្រុក ភូមិ បានរៀបចំសង្ក្រាន្ត ការរៀបចំត្រៀមទទួលទេវតា យ៉ាងគគ្រឹកគគ្រេង ប្រជាពលរដ្ឋយើងមានទឹកមុខរីករាយ សប្បាយទាំងអស់គ្នា នេះហើយគឺការទទួលយកសុខសន្តិភាពរបស់រាជរដ្ឋាភិបាលដែលបាននាំមកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលបានបូជាសាច់ស្រស់ឈាមស្រស់នាំមកសុខសន្តិភាពមកជូនប្រជាពលរដ្ឋ។ ដូច្នេះហើយទើបថ្ងៃនេះ យើងឃើញប្រជាពលរដ្ឋទាំងអស់បានចូលរួមយ៉ាងរីករាយក្រោមដំបូលសន្តិភាពដែលនាំមកដោយសម្តេចតេជោ ជូនប្រជាពលរដ្ឋ»។
ជាមួយគ្នានេះដែរ លោកគង់ សិរីរ័ត្នអ្នកតាមដានផ្នែកសង្គមបានវាយ តម្លៃថា បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំនេះ ពិតជាមានលក្ខណៈសប្បាយជាងឆ្នាំមុនៗ ។
សំឡេង៖ «នៅមុនចូលឆ្នាំខ្មែរយើងឃើញក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងក្រោមជាតិ សាលារៀនជាច្រើន គឺមានលក្ខណៈផុលផុសជាងឆ្នាំមុនៗ ក្នុងការរៀបចំកម្មវិធីសប្បាយតាមបែបប្រពៃណី ។ ទាំងនេះ ដោយ សារតែប្រជាពលរដ្ឋខ្មែរយើងលែងព្រួយបារម្ភពីជំងឺកូវីដ១៩ ។ តែពួកគាត់នៅតែចូលរួមទប់ស្កាត់ និងអនុវត្តតាមវិធានសុខាភិបាល។ ខ្ញុំបានកត់សម្គាល់ឃើញថា មិនថាតែក្រសួងស្ថាប័នផ្សេងទេ សូម្បីតែតាមផ្ទះ តាមភូមិនានា ក៏មានការតុបតែ រៀបចំជាសង្ក្រាន្ត មានការលេង ល្បែងប្រជាប្រិយខ្មែរ មានចោល ឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គុញហូរហែតាមបែបប្រពៃណីរបស់ខ្មែរយើង ទាំងនេះបង្ហាញថា ប្រទេសជាតិយើងមានសុខសន្តិភាពល្អ ប្រជាពលរដ្ឋអាចសប្បាយគ្រប់ទិសគ្រប់ទីទាំងអស់»។
ក្រៅពីការរៀបចំឱ្យមានការកម្សាន្តសប្បាយនៅតាមគ្រប់ភូមិស្រុក ទីវត្តអារាមនានាទូទាំងប្រទេស រាជរដ្ឋា ភិបាល ក៏បានរៀបចំឱ្យមាន អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ដោយបានលើកយកនូវកេរដំណែល អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើន ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ការបង្ហាញពីជីវភាព រស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ចាប់ផ្តើមនៅថ្ងៃសុក្រ៩រោច ខែចេត្រ ឆ្នាំថោះចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង