**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ឯកឧត្ដម ស សុខា៖ បង្កគ្រោះថ្នាក់ហើយគេចខ្លួន បែរជាមានអ្នកចេញមុខតំណាងដោះស្រាយ ទម្លាប់បែបនេះពេលណាបញ្ចប់?

ភ្នំពេញ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីបានឃើញវីដេអូគ្រោះថ្នាក់ចរាចរណ៍មួយ ដែលភាគីម្ខាងបានគេចចេញពីកន្លែងហេតុ ដោយមានមនុស្សផ្សេងចេញមុខជាអ្នកតំណាងដោះស្រាយ ឯកឧត្ដម បានលើកឡើងថា បង្កគ្រោះថ្នាក់ហើយគេចខ្លួន បែរជាមានអ្នកចេញមុខតំណាងដោះស្រាយ, ទម្លាប់បែបនេះពេលណាបញ្ចប់?

តាមរយៈបណ្ដាញសង្គមហ្វេសបុក នៅថ្ងៃទី៤ ខែមីនា ឯកឧត្ដម ស សុខា បានសរសេររៀបរាប់យ៉ាងដូច្នេះថា “ ជាការកត់សម្គាល់ គ្រោះថ្នាក់ចរាចរណ៍មួយចំនួនកើតឡើង ភាគីបង្កតែងគេចខ្លួនពីកន្លែងកើតហេតុតាមមធ្យោបាយផ្សេងៗ។ ខ្លាចខ្មាសគេជារឿងមួយ។ ការគេចឱ្យផុតពីការទទួលខុសត្រូវទាំងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ ក៏ជារឿងមួយដែរ។

ងាកមកមើលករណីជាក់ស្ដែងដូចវីដេអូនេះវិញ។ ភាគីម្ខាងទៀតមិននៅហ្នឹងកន្លែងកើតហេតុដើម្បីដោះស្រាយតាមនីតិវិធី បែរជាគេចខ្លួន ហើយបើតាមការអះអាងពីភាគីម្ខាងទៀត(ពាក់អាវស)ថា បងប្រុសពាក់អាវខ្មៅដែលអះអាងថាជាអ្នកតំណាង គឺជាអ្នកជម្លៀសចេញ។ ប្រសិនដូចការអះអាងមែន ខ្ញុំយល់ថា អ្នកទាំងពីរមិនសមស្របនឹងសីលធម៌ទទួលខុសត្រូវសង្គម ពិសេសចំពោះភាគីម្ខាងទៀត បើសិនជាគេបើកបរត្រឹមត្រូវ។ ជាការយល់តិចតួចរបស់ខ្ញុំ ការជម្លៀស ឬនាំយកភាគីម្ខាងទៀតចេញ លុះត្រាតែអ្នកនោះរងរបួសដែលមិនអាចនៅបាន និងត្រូវការសង្គ្រោះជីវិត…។ នេះសំណាង ចេះគ្មានអ្នកស្លាប់។ ចុះបើមានអ្នកស្លាប់ ហើយអ្នកបង្កគេចខ្លួនបាត់ តើយុត្តិធម៌ជនរងគ្រោះនៅឯណា?

ចំពោះរឿងចេញមុខមកធ្វើជាតំណាងវិញ តើស្របនឹងទិដ្ឋភាពច្បាប់ទេ? សម្រាប់ខ្ញុំ សូម្បីមេធាវីតំណាងកូនក្ដី ក៏ត្រូវមានអ្វីជាសំអាងជាក់លាក់ដែរ។ ចុះទម្រាំបងប្រុសអាវខ្មៅ ដែលមកទាំងកាយវិការច្រងេងច្រងាង និងសម្ដីសម្ដៅផ្ទុយពីការដោះស្រាយដោយសន្តិវិធីនិងច្បាប់ ហើយពុំដឹងរឿងរ៉ាវផងនោះ, បងប្អូនយល់យ៉ាងម៉េច? សំណួរសួរថា បើមានអ្នកស្លាប់ក្នុងហេតុការនេះ បងប្រុសដែលសង្ខើញថាជាអ្នកតំណាង ហ៊ានជាប់ពន្ធនាគារជំនួសអ្នកបង្កទេ? ភាពជាតំណាងតាមផ្លូវច្បាប់មិនចេះតែអាចធ្វើបានទេ។ ចុះបើវាស់វែងហើយ ដោះស្រាយហើយ ស្រាប់តែភាគីម្ចាស់យានចេញមកច្រានចោលមិនទទួលស្គាល់ គិតយ៉ាងម៉េចវិញ? ខ្ញុំថា ទាំងម្ចាស់យានរងគ្រោះ និងសមត្ថកិច្ចសុទ្ធតែចាញ់ប្រៀបខាងផ្លូវច្បាប់។

ខ្ញុំមិនដឹងថារឿងនេះបានបញ្ចប់ឬយ៉ាងណាទេ? តែការលើកឡើងនាពេលនេះសម្រាប់ជាគតិ និងសតិ ជាធាតុគួរពិចារណាប៉ុណ្ណោះ។ ក្នុងករណីនេះ បើត្រឹមបង្កការខូចខាត គឺភាគីបង្កមានកាតព្វកិច្ចទទួលខុសត្រូវសំណងរដ្ឋប្បវេណី តាមគោលការណ៍ទទួលខុសត្រូវក្រៅកិច្ចសន្យា។ តែបើនាំឱ្យរបួស មិនអាចបំពេញការងារចាប់ពី៨ថ្ងៃឡើង ឬបណ្ដាលឱ្យភាគីម្ខាងស្លាប់ នោះជាការទទួលខុសត្រូវព្រហ្មទណ្ឌ គឺត្រូវជាប់ពន្ធនាគារថែមទៀត។ ម្យ៉ាងទៀត រឿងដែលបងប្អូនមិនដែលចាប់អារម្មណ៍នោះគឺការគេចវេស ឬរត់គេចខ្លួនពីកន្លែងកើតហេតុ ក៏ជាបទល្មើសព្រហ្មទណ្ឌដែរ ដែលត្រូវជាប់ពន្ធនាគារពីបទរត់គេចខ្លួនតាមក្រមព្រហ្មទណ្ឌឆ្នាំ២០០៩។ ខ្ញុំមិនដាក់បន្ទុកលើភាគីណានោះទេ គ្រាន់តែជាសារចំហរប៉ុណ្ណោះ។

ជារួម ខ្ញុំសូមទទូចឱ្យគ្រលាស់ចោលទម្លាប់គេចវេសមិនទទួលខុសត្រូវទាំងឡាយ។ គ្មានអ្វីប្រសើរជាងការជជែកគ្នា និងយកច្បាប់មកដោះស្រាយនោះឡើយ។ទន្ទឹមនេះ ក៏សូមជូនសារទៅសមត្ថកិច្ច គួរសិក្សាចាត់នីតិវិធីតាមជំនាញ និងច្បាប់ឱ្យបានលឿនតាមដែលអាចធ្វើបាន ចៀសវាងរឿងហេតុកាន់តែអូសបន្លាយកើតជារឿងផ្សេង។ ដូចគ្នាដែរ គួរសិក្សាចាត់វិធានការចំពោះបុគ្គលដែលជម្លៀសអ្នកទទួលខុសត្រូវចេញ, ជនបង្កដែលគេចវេស និងអ្នកដែលអះអាងច្រងេងច្រងាងតាំងខ្លួនជាអ្នកតំណាងខុសទំនងច្បាប់ផងដែរ”៕

អត្ថបទដែលជាប់ទាក់ទង