បុរសម្នាក់មានជំងឺខ្សោយបេះដូង និងទឹកនោមផ្អែម បានធូរស្រាល និងចេញពីមន្ទីរពេទ្យ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ៊ំប្រុស ស៊ឹម វណ្ណា អាយុ ៥៧ឆ្នាំ រស់នៅក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ មានអការហត់ ណែនទ្រូង ដំបៅម្រាមដៃ ដោយសារ ជំងឺខ្សោយបេះដូង និងទឹកនោមផ្អែម ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសម្រាក និងពិនិត្យព្យាបាលនៅផ្នែកជំងឺបេះដូង និងសរសៃឈាម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសុមៈពេលនេះអការៈគាត់បានធូរស្រាល ចេញពីមន្ទីរពេទ្យហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
