ឯកឧត្តម យឹម សុខុម និងឯកឧត្តម វ៉ី សំណាង អញ្ជើញក្នុងពិធីប្រគល់ទទួលសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងពិធីប្រគល់ ទទួលសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុប៣៥៥ ច្បាប់ ដោយផ្តល់ជូន រដ្ឋបាលខេត្ត ចំនួន ១៣០ ច្បាប់ មន្ទីរអប់រំ ចំនួន ១០ ច្បាប់ រដ្ឋបាលក្រុងស្រុកចំនួន ៩០ ច្បាប់ និងវិទ្យាល័យក្នុងខេត្តកំពង់ស្ពឺចំនួន ១២៥ ច្បាប់។
ការប្រគល់នេះ ដឹកនាំដោយ លោកពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ និងផ្សព្វផ្សាយបន្តនូវសកម្មភាព ស្នាដៃជាប្រវត្តិសាស្រ្តរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕
