**ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីសម្រេច ស្ដីពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចថ្នាក់ផ្នែកចំណុះការិយាល័យចំនួន០២ នៃនាយកដ្ឋានរដ្ឋបាល-សរុប**ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំត្រួតពិនិត្យចុងក្រោយផែនការការពារសន្តិសុខ**បទវិភាគ៖ តួនាទីតែមួយគត់នៃ”ការគាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” គឺបានបញ្ជាក់ថា៖ គោលការណ៍ចិនតែមួយ គឺជាបំណងរួមរបស់ប្រជាជននិងនិន្នាការទូទៅ**កម្ពុជា-អាមេរិក ឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង ភ្នំ១៥០០ នៅស្រុកវាលវែង**វិទ្យាស្ថានបណ្តុះបណ្តាលទូទាំងប្រទេសរបស់ក្រសួងការងារ ចាប់ផ្តើមប្រឡងបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)**ឧបនាយករដ្ឋមន្ត្រី ស សុខា កត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកការទូតរបស់ឯកឧត្តម Patrick Murphy**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥០គ្រួរសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់**ឯកឧត្តម សួស ប្រាថ្នា សង្ខេបបូកសរុបលទ្ធផលសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា**វិទ្យុមិត្តភាពកម្ពុជាចិននិងក្រសួងទេសចរណ៍បង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយវិស័យទេសចរណ៍**ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន**នគរបាលខេត្តព្រៃវែង បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពនៅតាមសាលារៀន វត្តអារាម និងតាមផ្ទះប្រជាពលរដ្ឋ**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកម៉ាស៊ីនភ្លើង វិទ្យុទាក់ទង សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះ ក្នុងកិច្ចប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងខេត្តកំពង់ធំ**ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា៖ នាយទាហាន ដែលបានទទួលតួនាទីភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានល្អ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ចូលជួបសម្តែងការគួរសម**និយ័តករមូលបត្រកម្ពុជា ប្រកាសប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ឱ្យចូលបម្រើការងារនៅនិយ័តករមូលបត្រកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ**តាមការគ្រោងទុក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នាថ្ងៃទី១៨ ខែឧសភា នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ដែលបានសម្ពោធឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤,០៨០ដុល្លាអាមេរិក។

លោកបន្តថា ថវិកាចំណាយនេះបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។

អញ្ជើញមានប្រសាសន៍សំណះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនចូល រួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចបានបង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ និងឃុំស្នឹង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មន្រ្ដីរាជការ អាជ្ញាធរ ស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន ដែលធ្វើឱ្យស្រុកបាណន់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ បានរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ដែលបានសាងសង់រួច។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីស្ថានការណ៍ប្រទេសកម្ពុជាយើង ក៏ដូចបណ្តាប្រទេសនានាទូទាំងសកលលោក ដែលបាននិងកំពុង ខិតខំពុះពារឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ដែលបណ្តាលមកពីវិបត្តិសកលនានា រួមមានការផ្ទុះឡើងនូវជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩, ការប្រកួតប្រជែងខាងនយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា, ការផ្ទុះឡើងនូវសង្គ្រាមរវាង ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលអោយមាន គ្រោះធម្មជាតិនានាកាន់តែញឹកញាប់ និងកាន់តែអាក្រក់នៅតាមប្រទេសនានាជាច្រើន។

សម្ដេចគូសបញ្ជាក់ថា វិបត្តិសកលទាំងនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច សង្គម និង ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗ ក្នុងនោះរួមទាំងកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ សម្ដេចបានជម្រាបជូនអង្គពិធី ពិសេសប្រជាពលរដ្ឋថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនិង កំពុងអនុវត្តនូវវិធានការនានាជាច្រើន ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមទាំងនេះ រួមមាន ការដាក់ចេញវិធានការសេដ្ឋកិច្ច តាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងពិសេសក្មួយៗកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩, ការសម្របសម្រួលអន្តរាគមន៍ធានាអោយស្រូវអង្ករមានតម្លៃសមរម្យក្នុងស្ថានភាពសេដ្ឋកិច្ចទីផ្សារសេរី, ការដាក់ចេញវិធានការអន្តរាគមន៍គាំពារសង្គមពិសេស ការអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រដើម្បីធានាបាននូវសមធម៌ និងភាពសុខុដុមរមនាក្នុងសង្គម និងវិធានការជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ និង គ្រោះថ្នាក់ផ្សេងៗក្នុងសង្គម។

សម្ដេចបានមានប្រសាសន៍ថា តាមរយៈវិធានការទាំងនេះ រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ និងបានទប់លំនឹងសេដ្ឋកិច្ចជាតិមិនឱ្យដួលរលំ ហើយមាន លទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យស្ទុះងើបឡើងវិញ ជាមួយកំណើនសេដ្ឋកិច្ច ជាតិក្នុងឆ្នាំ២០២២ សម្រេចបាន ៥,២% និងក្នុងឆ្នាំ២០២៣ រំពឹងថា នឹងអាចសម្រេចបានប្រមាណ ៥.៦% ។

សម្ដេចបន្ថែមថា ឈរលើមូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពផ្ដល់ថវិកាសម្រាប់កសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងផ្តល់ថវិកាយ៉ាងទៀងទាត់ សម្រាប់បើកបៀវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងផ្តល់ថវិកាដល់រដ្ឋបាលខេត្ត ស្រុក ឃុំ ដើម្បីបន្តជំរុញការអភិវឌ្ឍ មូលដ្ឋាន និងការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋ ។

ពិធីសំណេះសំណាលនោះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យ ស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាព គ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។

សម្ដេចក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ដែលជាអាណាព្យាបាល ក៏ដូចជាលោកគ្រូអ្នកគ្រូ សូមខិតខំអប់រំកូនចៅ ក្រុមគ្រួសារ និង សិស្សានុសិស្សទាំងអស់អោយជៀសឆ្ងាយពីបញ្ហាដូចបានរៀបរាប់ ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវរួមគ្នាបង្ក្រាប និងលុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ក្រុមក្មេងទំនើងឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន និង ចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចក៏បានអំពាវនាវ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ដើម្បីអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អោយបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សម្រាប់ជា មូលដ្ឋានអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនបន្តទៀត។

ចំពោះប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សម្ដេចណែនាំឱ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។

ជាមួយគ្នានេះ សម្ដេចបានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។

សម្ដេចអះអាងថា មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេភូមិ មន្ត្រីសុខាភិបាលបម្រើការងារនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ និងធ្វើជាគំរូក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានដោយមិនរើសអើងនិន្នាការនយោបាយ។

មុននឹងបញ្ចប់ សម្ដេចបានអំពាវនាឱ្យបន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍមូលដ្ឋានដើម្បីកសាងស្រុក ឃុំ ភូមិអោយ កាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេចក៏ជំរុញ និងលើកទឹកចិត្ត ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ត្រូវបន្តចូលរួមជួយឧបត្ថម្ភគាំទ ដល់ការកសាងអភិវឌ្ឍមូលដ្ឋាន និងបន្តចូលរួមគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិ គ្រោះថ្នាក់ផ្សេងៗ និងប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងជីវភាពរស់នៅ និងជនងាយរងគ្រោះនានា ដើម្បីពង្រឹង និងលើកកម្ពស់សមធម៌ និងភាពសុខុដុម រមនានៅមូលដ្ឋាននានាក្នុងស្រុកបាណន់ ក៏ដូចជាក្នុងខេត្តបាត់ដំបងទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង