**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ជួប​មិត្ត​ចាស់​នៅ​ដើម​​រដូវផ្ការីក លោក Xi Jinping បន្ត​សរសេរ​ចំណង​មិត្តភាព​ចិន-កម្ពុជា



“ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​និង​ភរិយារបស់ខ្ញុំ​បានចូលគាល់​ព្រះ​ករុណា​ព្រះ​បាទ​សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ទីនេះ​គឺផ្ទះ​របស់​ទ្រង់ ​សូមស្វាគមន៍យាង​អញ្ជើញ​មក​ផ្ទះ​វិញ”។ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង និង​សូមស្វាគមន៍ព្រះមហាក្សត្រខ្មែរ និងសម្តេច​ព្រះ​វររាជ​មាតាជាតិខ្មែរ ​យាងមកទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព ។
ក្រឡេកមកមើលប្រវត្តិសាស្រ្តវិញ ​តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិន និង​កម្ពុជារយៈពេល​ ៦៥ ឆ្នាំមក ទោះជាស្ថានការណ៍អន្តរជាតិ​ប្រែប្រួលយ៉ាងណា ក៏​ចំណង​មិត្តភាព​រវាងចិន​និងកម្ពុជានៅស្ថិតស្ថេរគង់វង្សជារៀងរហូត ហើយ​ទំនាក់​ទំនង​​រវាង​ចិននិង​កម្ពុជា​​បា​នក្លាយជា​គំរូ​សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ​ ។ ​ក្នុងជំនួបលើកនេះ លោក​ Xi Jinping បានថ្លែងដោយអារម្មណ៍រំភើប​ថា៖ “ផឹកទឹកត្រូវចេះនឹកដល់ប្រភព យើងត្រូវអរគុណចំពោះមិត្តភាពដ៏ជ្រាលជ្រៅ​ដែល​បាន​បង្កើតឡើង​និងពូន​ជ្រំដោយមេដឹកនាំជំនាន់មុនៗរបស់ចិន​និងព្រះករុណា ​ព្រះបាទ​សម្តេច ព្រះនរោត្តម សីហនុ”។
ឆ្នាំ ១៩៥៨ សម្ដេចម៉ែបានអមដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុទៅកាន់ប្រទេសចិនជាលើកដំបូង ហើយបានបង្កើតចំណងនិស្ស័យដែលមិនអាចកាត់ផ្ដាច់បានជាមួយប្រទេសចិនតាំងពីពេលនោះមក ។​ក្រុង Kunming​ ក្រុង Nanjing​ ក្រុង Shanghai​​ ក្រុង Tianjin ​​​ក្រុង Xi’an…
សម្ដេចម៉ែបានអមដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុយាងទៅកាន់កន្លែងជាច្រើននៅប្រទេសចិន ហើយបានគាំទ្រយ៉ាងសកម្ម និងជំរុញការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ ។
សព្វ​ថ្ងៃនេះ ព្រះរាជវង្សានុវង្ស​កម្ពុជា​នៅ​តែ​រក្សា​ការ​ផ្លាស់​ប្តូរ​ជា​ញឹក​ញាប់​ជាមួយ​មេ​ដឹក​នាំ​របស់ចិន ដូច​ជា​ទៅ​សួរ​សុខ​ទុក្ខ​សាច់​ញាតិអ៊ីចឹង ។ ទ្រង់តែងយកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​ស្ថានការណ៍របស់​​​ចិន ហើយសម្ដេចម៉ែតែង​តែ​ទតមើល​កម្មវិធី​ព័ត៌មាន​CCTV​របស់​​ចិន​ជា​ញឹក​ញាប់។
​ឆ្នាំ ២០២០ លោក Xi Jinping បានផ្តល់មេដាយមិត្តភាពនៃសាធារ​ណរដ្ឋ​ប្រជា​មា​និត​ចិន ថ្វាយសម្តេចម៉ែ ដោយថ្លែងអំណរគុណចំពោះការ​រួមចំណែក​ពិសេស​របស់​​ទ្រង់ក្នុង​បុព្វហេតុមិត្តភាពរវាងចិននិងកម្ពុជា ។ ក្នុង​ជំនួបលើក​នេះ លោក​ប្រធានរដ្ឋ Xi បាន​​រំពឹង​ថា​៖ ​​”យើង​នឹង​បន្ត​ជំរុញ​​មិត្តភាព​រវាងចិននិងកម្ពុជា ធ្វើឱ្យ​ចំណង​មិត្តភាព​​រវាង​ចិន​និង​កម្ពុជា​បានបន្តវេន​ពី​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដើម្បី​សរសេរ​ជំពូក​ថ្មី​ក្នុង​សហគមន៍រួមវាសនា​រវាង​ចិន​និងកម្ពុជា​។
“ពេលចូលគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ លោក Xi Jinping បាន​ថ្លែងថា ក្នុងដំណើរថ្មីក្នុងយុគសម័យថ្មី យើងប្រកាន់ខ្ជាប់នូវ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​​និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។
ភាគីចិនរីករាយ​​រួមសហការ​ជាមួយភាគីកម្ពុជា​ក្នុង​ការខិតខំប្រឹងប្រែងបង្កើត ​”ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ “ពេជ្រ ៦ ជ្រុង” គាំទ្រដល់ភាគីកម្ពុជាក្នុងការកសាង “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រី​និងអង្ករ” និងពន្លឿនការកសាងសហគមន៍​រួមវាស​នា​រវាង​ចិននិងកម្ពុជា​។

ភាគីចិននឹងបន្តគាំទ្រដល់ភាគីកម្ពុជា​ក្នុងការងាររបស់​”ក្រុម​ការងារ​របស់​ព្រះ​មហាក្សត្រ​”​ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា ។

​ សម្តេច ហ៊ុន សែនគឺជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំប្រពៃណី​ចិន​ឆ្នាំ​ថោះ​។ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ​ពេល​ ជួបជាមួយសម្តេច ហ៊ុន សែន លោក Xi Jinping បានគូសបញ្ជាក់ថា ភាគីទាំងពីរអាចធ្វើ​កិច្ច​សហប្រតិបត្តិការ​លើវិស័យសំខាន់ៗចំនួន ៦ ដូចជា នយោបាយ សមត្ថភាព​ផលិតកម្ម​ កសិកម្ម ថាមពល សន្តិសុខ​និងមនុស្សជាតិ ហើយខិតខំប្រឹងប្រែង​ក្នុងការ​កសាង​ “ពេជ្រ​៦​ជ្រុង ។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងចិន​និងកម្ពុជា ​បង្ហាញពី​ឆន្ទៈ​របស់​ភាគី​ចិន​ក្នុងការធ្វើការជាមួយភាគីកម្ពុជាមានឆន្ទៈដោយស្មោះក្នុងការចាប់ដៃ​​ដើម្បីកសាង​សហគមន៍​វាសនារវាងចិននិង​កម្ពុជា​​ក្នុងយុគសម័យថ្មី ៕

អត្ថបទដែលជាប់ទាក់ទង